បុរស​២​នាក់​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​

ភ្នំពេញ​៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​បាន​វាក់​អើនិង​បុក​ជា​មួយ​រថយន្ត​ HYNUDAI ដែល​កំពុង​បើក​ឆ្លង​ផ្លូវ​ចំ​ពាក់ កណ្ដាល​រថយន្ត​បណ្ដាលឲ្យ​ភាគី​ខាង​ម៉ូតូ ​រង​របួស​ធ្ងន់​ម្នាក់និង​ស្រាល​ម្នាក់ ។

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ​កាល​ពី​វេលា​ម៉ោង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៤ ខែ​មេសា​ឆ្នាំ​២០១៧ ។

16n

ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ឈ្មោះ ​ទី១ ឈ្មោះ ​អឿន ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រស់​នៅ​ភូមិ​ទន្លេ​បាទី ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ (បាន​រង​របួស​ធ្ងន់ ) និង​ទី​២​មាន​ឈ្មោះ ហាក់ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ និង​រស់​នៅ​ស្រុក​កំណើត​ជា​មួយ​គ្នា (បាន​រង​របួស​ស្រាល)។

15_n

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ខាង​លើ គឺ​មាន​បុរស​ពីរ​នាក់​ខាង​លើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា ដែល​ម៉ូតូ​ជា​លក្ខណៈ​កែ​ឆ្នៃ និង​គ្មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បួង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​HYNUDAIធន់​ធំ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D​.8477 បាន​បើក​ចេញ​ពី​ឃ្លាំង​ជួស​ជុល​រថយន្ត​មួយ​កន្លែង និង​បាន​ឆ្លង​ផ្លូវ​បំណង​បត់​ទៅ​ត្បូង​ដោយ​រថយន្ត​បើក​ឆ្លង​ផ្លូវ​បាន​ពាក់​កណ្ដាល ក៏​ត្រូវ​បុរស​រងគ្រោះ​២​នាក់​ខាង​លើ បើក​មក​បុក​ចំពាក់​កណ្ដាល​រថយន្ត​យ៉ាង​ពេញ​ទំហឹង បណ្ដាលឲ្យ​បុរស​ម្នាក់​បាន​បាក់​ភ្លៅ​ម្ខាង(រង​របួស​ធ្ងន់) និង​បុរស​ម្នាក់​ទៀត​រង​របួស​ស្រាល​។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ បុរស​រងគ្រោះ​ទាំង​២​នាក់​ខាង​លើ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​បង្អែក​ដង្កោ មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដើម្បី​ជួយ​សង្គ្រោះ ។

13_n

ដោយ​ឡែក​ភាគី​ខាង​រថយន្ត​HYNUDAIក្រោយ​កើត​ហេតុ​ក៏​បាន​ចុះ​ពី​លើ​រថយន្ត រត់​ចូល​ការ​ដ្ឋាន​ជួស​ជុល​រថយន្ត​វិញ​ភ្លាម​ៗ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូល​រដ្ឋ​បាល​ចុះ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ដង្កោ រង​ចាំ​ភាគី​ទាំង​សង​ខាង​ចូល​ខ្លួន​ដោះ​ស្រាយ​គ្នា​ទៅ​តាម​ក្រោយ​៕

អត្ថបទ៖ជីម ភារ៉ា

12_n