គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​២​នាក់​របួស​ធ្ងន់​និង​ស្រាល​ប្រហែល​ជាង​១០​នាក់

រាជ​ធានី​ភ្នំ​ពេញ​៖​មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​និង​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​តែ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ០៤ ខែ​មេសា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ខាង​ជើង​ខណ្ឌ​ជ្រោយ​ចង្វារ​ប្រហែល​២០០​ម៉ែត្រ​ស្ថិត​ក្នុង​សង្កាត់​ព្រែក​លាភ​ខណ្ឌ​ជ្រោយ​ចង្វារ ។សព​អ្នក​បើក​រថយន្ត​ហាយ​លែន​ឌ័រ​ឈ្មោះ សៀង ភី​រុណ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជា​អ្នក​បើក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ ពណ៌​ស្ករ ពាក់​ស្លាក់​លេខ​ភ្នំពេញ​2​AL-​19​53 ។

17792564_252473748495491_1520081881_n

តាម​ប្រភព​ព័ត៌មាន​ពី​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា៖ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក ហាយ​លែន​ឌ័រ បើក​តែ​ម្នាក់​ឯង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​(ពី​ខេត្ត​ចូល​រាជ​ធានី)​ដោយ​ល្បឿន​យ៉ាង​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ក៏​រ៉េ​ចង្កូត​មក​ខាង​ឆ្វេង​ដៃ​បុក​ខឿន​សួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​និង បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ហើយ​ក៏​ហោះ​ឆ្លង​មក​ចូល​ផ្លូវ​ម្ខាង​ទៀត​បុក​រថយន្ត​សាំង​យ៉ុង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង បណ្ដាល​អោយ​រថយន្ត​ទាំង​២ រួញ​គាប​ជាប់​គ្នា គួរ​អោយ​រន្ធត់ ហើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​នេះ​បណ្ដាល​អោយ​មនុស្ស​នៅ​ខាង​ក្នុង​ស្លាប់​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។សមត្ថ​កិច្ច​នគរ​បាល​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ បាន​អោយ​ដឹង​បឋម​ថា​៖រថយន្ត​សាំង​យ៉ុង​មាន​មនុស្ស​ប្រមាណ​១៧​នាក់​មាន​មនុស្ស​ចាស់​និង ក្មេង​​ដែល​ជិះ​ក្នុង​នោះ​ហើយ​អ្នក​ដែល​ស្លាប់​មាន​តែ​ស្ត្រី​ម្នាក់​ទេ​ហើយ​ក្រៅពី​នោះ​គឺ​ត្រូវ​របួស​ធ្ងន់​និង​ស្រាល​ទាំង​អស់។

17807183_252467078496158_779124801_n

សមត្ថកិច្ច​និយាយ​បញ្ជក់​ថា​៖ ចំណែក​ឯ​រថយន្ត ហាយ​លែន​ឌ័រ មាន​តែ​អ្នក​បើក​ម្នាក់​ទេ ហើយ​បាន​ស្លាប់​គាប​ជាប់​និង​ចង្កូត​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ​។ទោះ​ជា​យ៉ាង​ណា​ នៅ​កន្លែង​កើត​ហេតុ គេ​បាន​ស្គាល់​អត្ត​សញ្ញាណ​សព​ទាំង​២ ដែល​បាន​ស្លាប់​ទី​១.​ឈ្មោះ​ សៀង​ ភីរុណ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​ពណ៌​ស្ករ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AL​-​1953 ​ហើយ​ចំណែក​ទី​២.​ឈ្មោះ សុខ​ណា ភេទ​ស្រី​អាយុ​ប្រហែល​៤០​ឆ្នាំ​ជា​អ្នក​ដំណើរ​ជិះ​ក្នុង​រថយន្ត​ម៉ាក​សាំង​យ៉ុង​១២​កៅអី​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​2L​-8824។គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ រថយន្ត​សាំង​យ៉ុង ខាង​លើ​ដែល​បាន​ជិះ​ដោយ​មនុស្ស​ប្រមាណ​១៧​នាក់​ខាង​លើ​នេះ​បាន​ទៅ​ទទួល​សាច់​ញាតិ​ដែល​ទើប​តែ​មក​ពី​ប្រទេស​កូរ៉េ​នៅ​អាកាស​យាន​ដ្ឋាន​ភ្នំពេញ រួច​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល​តែ​ដោយ​អកុសល​ធ្វើ​ដំណើរ​បាន​ពាក់​កណ្ដាល​ផ្លូវ ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ម្តង។

17760670_252467048496161_1980548039_n (1)

ដោយ​ឡែក​សព​ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត​របស់​គេ​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ដើម្បី​ដោះ​ស្រាយ​នា​ពេល​ក្រោយ​តាម​ច្បាប់៕

17792746_252467068496159_908740799_n

17793423_252467081829491_524803896_n

17807183_252467078496158_779124801_n

សូមទស្សនាឡាយផ្ទាល់