ហាយឡែនឌ័រ​បើក​បុក​ម៉ូតូ​២​គ្រឿង ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៣​នាក់​នៅ​ផ្លូវ​ជាតិ​លេខ​៨

កណ្ដាល ៖ មនុស្ស​ស្រី​២​នាក់​ស្លាប់​នៅ​កន្លែង​ចាស់​ម្នាក់​ក្មេង​ម្នាក់ ចំណែក ៣​នាក់​ទៀត​រង​របួស​ធ្ងន់ ក្មេង​ប្រុស​ម្នាក់​ស្ដ្រី​២​នាក់​បន្ទាប់​ពី​រថយន្ត​ហាយឡែនឌ័រ​មួយ​គ្រឿង បើក​បុក​ម៉ូតូ​សេ​១២៥​២​គ្រឿង​បើក​ច្រាស​ទិស កាល​ពី​វេលា​ម៉ោង ៤ និង ៣០ នាទី​រសៀល​ថ្ងៃ​ទី ០២ ខែមេសា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៨-៣៩ ចំណុច​ភូមិ វិហារសួគ៌ ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

រថយន្ត​បង្ក​ម៉ាក ហាយឡែនឌ័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-0697 អ្នក​បើកបរ​ឈ្មោះ ឈិន សុផា ភេទប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ព្រៃក្រឡាញ់តូច ឃុំ​ព្រៃក្រឡាញ់ ស្រុកពារាំង ខេត្តព្រៃវែង រួម​ដំណើរ ១. ឈ្មោះ មុំ ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិឃុំ​ជាមួយ​អ្នក​បើកបរ​ខាង​លើ ២. ឈ្មោះ ផៃ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិឃុំ​ជាមួយ​អ្នក​បើកបរ​ខាងលើ ៣. ឈ្មោះ ឈិន ភេទប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​ដូច​គ្នា ។

ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង ទី១. ម៉ូតូ​ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1CV. 1269 បើកបរ​ដោយ​ឈ្មោះ អិន សុខអៀង ភេទ​ស្រី អាយុ ៣២​ឆ្នាំ នៅ​ភូមិ​វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់) រួម​ដំណើរ ២​នាក់ ១.ឈ្មោះ រ៉ាក ធារី ភេទ​ស្រី អាយុ ០៤​ឆ្នាំ នៅ​ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់) ។ ២. ឈ្មោះ រ៉ាក់ ណារិទ្ធ ភេទប្រុស អាយុ ០៦​ឆ្នាំ នៅ​ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រង​របួស​ស្រាល) ។ និង​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BH. 0270 បើកបរ​ដោយ​ឈ្មោះ ឡូញ លី ភេទ​ស្រី អាយុ ៣៩​ឆ្នាំ នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រង​របួស​ធ្ងន់) រួម​ដំណើរ ០១នាក់ ១- ឈ្មោះ ដំ ចាន់រី ភេទ​ស្រី អាយុ ១៤​ឆ្នាំ នៅ​ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់ណ្ដាល ខេត្តកណ្ដាល (រង​របួស​ធ្ងន់) បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បង្ក​បើក​ពី​កើត​ទៅ​លិច ដល់​ចំណុច​ខាង​លើ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ទី​១ ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ម្តាយ​កូន​ស្រី របួស​កូន​ប្រុស ហើយ​រថយន្ត​បន្ត​បុក​ម៉ូតូ​ទី​២ បើក​ស្រប​ទិស បណ្តាល​ឲ្យ​រង​របួស​ស្រ្តី​២​នាក់​ទៀត ។

រូបភាព៖
IMG-20170402-WA0044
IMG-20170402-WA0042
IMG-20170402-WA0043
IMG-20170402-WA0041