ស្រវឹង​ស្រា​បើក​រថយន្ដ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបើករថយន្តតូយ៉ូតាបុករបាំងថ្មពុះទ្រូងផ្លូវត្រង់ចំណុចស្តុបទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នាវេលាម៉ោង ១២នឹង២០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ។
នេះជាគ្រោះថ្នាក់ចរាចរមួយទៀតហើយ ដែលបង្កឡើងដោយបរុសម្នាក់ក្នុងស្ថានភាពស្រវឹង ហើយបានបើករថយន្តមួយគ្រឿង ម៉ាកTacoma (Pick Up) តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ពេលបើកមកដល់ចំនុចស្តុបទូតចិន ក៏បានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយរថយន្ត បុករួញជាប់នឹងរបាំងថ្មតែម្តង៕
រូបភាព៖
17692808_251777578565108_1479645338_o17759068_251777565231776_1603508162_o

17759326_251777515231781_159598453_o

17761601_251777561898443_361990073_o