រថយន្ដ​សង្គ្រោះ​បន្ទាន់​បើក​បញ្ច្រាស​ទិស​បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​៣​នាក់​ស្លាប់​ភ្លាមៗ

​ខេត្ដ​កំពុង​ចាម​៖ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រឿង​បាន​បើក​បញ្ច្រាស​ទិស​បុក​ម៉ូតូ​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់ ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​យ៉ាង​អាណោច​អាធ័ម។
ហេតុ​ការណ៍​នេះ​កើត​ឡើង នៅ​វេលា​ម៉ោ​ង​១០​និង​៣០​ព្រឹក​ ថ្ងៃ​ទី០១ ខែ​មេសា​ឆ្នាំ​២០​១៧ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវ​កែង​កាច់​ចូល​ផ្សារ​ផ្អាវ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ពក ឃុំ​បាធាយ ស្រុក​បាធាយ ខេត្ត​កំពង់ចាម
បើ​តាម​សម្ដី​អ្នក​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ឲ្យ​ដឹងថា​នៅ​មុនពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​សង្គ្រោះ​បន្ទាន់​ពណ៌​ស​លាយ​ក្រហម​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស់​ទិស​គ្នា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​ដោយ​សារ​តែ​ផ្លូវ​ម្ខាង​ទៀត​កំពុង​តែជួស​ជុល​ផ្លូវ ទើប​តម្រូវ​ឲ្យ​រថយន្ដ​ទាំង​អស់​បើក​បញ្ច្រាស​លុះ​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​ទៅ​បុក​ម៉ូតូ ​១ គ្រឿងពេញ​ទំ ហឹងបណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ ត្រូវ​បោក​ផ្ទប់​លើ​ឡាន​ពេទ្យ និង​២​នាក់​ទៀត​ខ្ទាត​ផ្លោង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ស្លាប់​ភ្លាម​ៗ​។

ជន​រងគ្រោះ ដែល​ស្លាប់​ទាំង​៣​នាក់​នេះ​ជា​កម្មករ​លើក​ស្រូវ មាន​ទីលំ​នៅ​​ភូមិ​ស្រះ​ព្រីង ឃុំ​បាធាយ ស្រុក​បា​ធាយ ខេត្ត​កំពង់​ចាម៕
រូបភាព៖

FB_IMG_1491025426850
FB_IMG_1491025426850
FB_IMG_1491025433530
FB_IMG_1491025436081