បើក​ម៉ូតូ​វ៉ា​រថយន្ដ​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ដ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់

ខេត្ដ​កណ្តាល​៖​បើក​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ទៅ​ជ្រុល​បុក​គូទ​រថយន្ដ​សណ្ដោង​រ៉ឺម៉ុក​ដឹក​គ្រឿង​ចក្រ​បណ្ដាលឲ្យ​ស្លាប់​ហ្នឹង​កន្លែង​ភ្លាម​ៗ​។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១​.០៣​.២០១៧ វេលា​ម៉ោង
១៣​.១៥​នាទី​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​8​ចំណុច​ភូមិ​ព្រៃ​បាំង​ឃុំ​សុី​ធរ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល។
FB_IMG_1490968619291
ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​គេ​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក​Smash​ V​ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ ភ្នំ​ពេញ​1FB.​47​84​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បើក​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយត្ន័​បាន​ជ្រុល​ទៅ​បុក​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​គ្រឿង​ចក្រ​ពី​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់ និង​កន្លែង​កើត​ហេតុ​តែ​ម្ដង​។
FB_IMG_1490922254290

អ្នក​បើក​ម៉ូតូ​មាន​ឈ្មោះ​ នួន​ សុ​ជាតិ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​បទសន្ទ្រោ ឃុំកំពង់ពពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ (ស្លាប់)
និង​ម្នាក់​ឈ្មោះ​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ​នៅ​ខេត្ត​កំពង់​ធំ (របួស​ធ្ងន់)។
អ្នក​បើក​រថយន្ដ​មិន​ស្គាល់​អត្ត​សញ្ញាណ្ណ​បាន​រត់​គេច​ខ្លួន​បាត់​ដោយ​​បន្សល់​ទុក​រថយន្ដ​នៅ​និង​កន្លែង។

FB_IMG_1490968622172
ចំណែក​សព​ត្រូវ​បាន​សមត្ថ​កិច្ច ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។
ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ស្ទូច​រថយន្ដ​និង ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​នគរ​បាល​ស្រុក​ខ្សាច់​កណ្ដាល​រង​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​៕