ជន​ជាតិ​កូ​រ៉េ​៥​នាក់​ស្រវឹង​វាយ​គ្នា​នឹង​វាយ​បំផ្លាញ​ហាង​ខារ៉ា​អូ​ខេ​យី​GA​LA​ZY​ បណ្តាល​អោយ​ម្នាក់​របួស​ធ្ងន់​នឹង​៤​នាក់​ត្រូវ​ឃាត់​ខ្លួន​

ភ្នំពេញ​៖​បុរស​ជន​ជាតិ​កូ​រ៉េ​ម្នាក់​បាន​សន្លប់​ស្តូក​ស្តឹង​ដេក​លើ​ផ្លូវ ខណៈ​៤​នាក់​ទៀត ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន​ ពាក់​ព័ន្ធ​ករណី​ចូល​ច្រៀង​ផឹក​ស៉ី​ស្រវឹង​ទាស់​សំ​ដី​គ្នា នៅ​ក្នុង​ខា​រ៉ា​អូ​ខេ​មួយ​កន្លែង​​យី​ហោ​​ GA​LA​ZY ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវ​លេខ​២៩៤ សង្កាត់​​ទន្លេ​បា​សាក់ ខណ្ឌ​ចំការ​មន​។​​ ហេតុ​ការណ៍​ឈ្លោះ​​ប្រកែក និង​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ​នេះ កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មីនា ឆ្នាំ​២០​១៧​នេះ​។
IMG-20170329-WA0012
សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​រាយ​ការណ៍​ថា ជន​ជាតិ​កូរ៉េ​ទាំង​៥​នាក់​នោះ បាន​ចូល​ច្រៀង​ផឹក​ស៉ី​ក្នុង​ខា​រ៉ា​អូ​ខេ​កូរ៉េ តាំង​ពី​យប់​មិញ​មក​ម្ល៉េះ​ ប៉ុន្តែ​នៅ​ព្រឹក​នេះ មិន​ដឹង​ផឹក​ស៉ី​ឈ្លោះ​ប្រ​កែក​គ្នា​រឿង​អ្វី ក៏​ឈាន​ដល់​វាយ​បំផ្លាញ​របស់​របរ​ក្នុង​ហាង ហើយ​ចេញ​មក​ក្រៅ​វាយ​គ្នា​ថែម​ទៀត រហូត​ដល់​មាន​ជន​ជាតិ​កូរ៉េ​ម្នាក់ សន្លប់​ដេក​លើ​ផ្លូវ​។​សាក្សី​ដ​ដែល​បញ្ជាក់​ថា ក្រោយ​មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ សមត្ថ​កិច្ច​នគរ​បាល​បាន​មក​ឃាត់​ខ្លួន​ជន​ជាតិ​កូរ៉េ​ទាំង​នោះ ខណៈ​អ្នក​សន្លប់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។​ ជុំ​វិញ​ករណី​ហឹង្សានេះ​លោក​​វរ​សេ​នី​យ៍​ត្រី​ ហៀង​​ ថា​រ៉េត​ អធិ​ការ​រង​ខណ្ឌ​ចំការ​មន​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​​ថា​មន្ត្រី​របស់​លោក​បាន​កសាង​សំណុំ​រឿង​នេះ​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ដោយ​មិន​មាន​ការ​សម្រប​សម្រួល​នៅ​ត្រឹម​អធិ​ការ​ដ្ឋាន​ខណ្ឌ​នោះ​ទេ​ ព្រោះ​ករណី​នេះ​ជន​ជាតិ​កូរ៉េ​ទាំង​៥​នាក់​ជា​អ្នក​បង្ក​ហេតុ​ដោយ​ខ្លួន​ឯង​​ ៕

រូបភាព : ទុយម៉ែន ៖

IMG-20170329-WA0011
IMG-20170329-WA0010