បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តបង្ករងការខូចខាត

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ព្រោះតែបុរសនារីពីរនាក់ទំនងជាបើករថយន្តបណ្ដើរប្រឡែងគ្នាបណ្ដើរបណ្ដាលអោយរថយន្ដជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលអោយបាក់អស់ចំនួន៣កង់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃ២៩ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមន្នីវង្សកែងនឹងផ្លូវលេខ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកឡិចស៊ីសRX300 ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8620 បើកបរដោយបុរសនារីពីរនាក់គេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើតំណើរតាមបណ្ដោយផ្លូវព្រះមន្នីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយពេលមកដល់ចំណុចកើតហេតុទំនងជាបើបណ្ដើរប្រឡែងគ្នាបណ្ដើរទើបបណ្ដាលអោយរថយន្ដរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលបណ្ដាលអោយបាក់អស់ចំនួន៣កង់ ចំណែករថយន្ដរងការខូចខាតកល់ជាប់ជាមួយរបាំងថ្មទៅមុខលែងរួច។

ប្រភពបានបន្ដថា ក្រោយពីបង្កហេតុបុរសនារីដែលជិះក្នុងរថយន្ដបានចុះពីរថយន្ដហើយនាំគ្នាគេចខ្លួនបាត់។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំម្ចាស់រថយន្ដចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

រូបភាព៖
Screenshot_2017-03-29-08-03-06Screenshot_2017-03-29-08-03-59
Screenshot_2017-03-29-08-03-33