បុរសម្នាក់បានស្រវឹងស្រាបានត្រូវបានរថភ្លើងកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យ ស្រវឹងបានមកដេកនៅលើផ្លូវរថភ្លើងក៏ត្រូវរថភ្លើងចេញដំណើរពីក្រុងភ្នំពេញកិនដាច់ជើងស្តាំ១កំណាត់ និងដងខ្លួនគួរអោយរន្ធត់ នៅវេលាម៉ោង ៣និង ៣០ នាទី អធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបនឲ្យថាដឹងថាមុនពេលប្រហែលយប់ជ្រៅវគាត់បានខលទូរស័ព្ទទៅសួរបងថ្លៃរបស់គាត់ឈ្មោះម៉ាកឈុនថាគាត់នៅឯណាពេលនេះ? ហើយពេលនោះ បុរសឈ្មោះ ម៉ាក ឈុន បានឆ្លើយតបថា គាត់នៅអង្គុយលេងនៅខាងមុខ ដោយដឹងលឺបែបហើយ គាត់សម្រេចចូលទៅសំរាក់មុន ។ស្រាប់តែមួយស្ទុះក្រោយមកមានគាត់ឮប្រជាពលរដ្ឋក្នុងភូមិឆោរឡោផ្អើលឡូឡារគាត់ក៏អើតមកមើលនិងគេ ក៏ដឹងរឿងថា បងថ្លៃរបស់គាត់ឈ្មោះ ម៉ាក ឈុន ត្រូវរទះភ្លើងកិនស្លាប់បាត់ទៅហើយ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និយាយដែល បុរសរងគ្រោះអាចផឹកស្រា ស្រវឹងហើយព្រមមិនចូលផ្ទះសំរាក់ ហើយគេអាចមកគេងនៅលើផ្លូវដែកស្តាប់បទចំរៀង ស្របពេលដែលមាន រថភ្លើងបើកមក ក៏កិន ពីលើដោយមិនដឹងខ្លួន ធ្វើអោយជនរងគ្រោះស្លាប់គួរអោយអាសូរ ដាច់ជើងមួយកំណាត់ យ៉ាងរន្ធត់ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ នៅកន្លែងហេតុ ហើយក៏ ក៏ប្រគល់សាកសពបុរសរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៕

រូបភាព៖

FB_IMG_1490696552744
FB_IMG_1490696550395