ជន​ជាតិ​ចិនស្រវឹង​ស្រា​បើក​រថ​យន្ត​ទៅ​បុក​ម៉ូតូ​ចត​ចោល​នៅ​ចញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ខូច​ខាត​ហើយ​ម្ចាស់​រថ​យន្ត​បង្ក​បាន​ព្យា​យាម​គេច​ខ្លួន​តែ​នៅ​មិន​ផុត​ពី​សមត្ថ​កិច្ច

ភ្នំ​ពេញ​៖​រថ​យន្ត​ឡង់​គឺ​ស័រ​មួយ​គ្រឿ​ងដែល​បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​ម្នាក់​ហើយ​ស្រវឹង​ស្រា បាន​ទៅ​បុក​ម៉ូតូ​ដែល​គេ​ចត​នៅ​ចញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត ចំណែក​រថ​យន្ត​បង្ក​មិន​ព្រម​ឈប់​ទទួល​ខុស​ត្រូវ​និង​បាន​ព្យា​យាម​បើក​គេច​ខ្លួន តែត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​វាយ​បែក​កញ្ចក់​រថ​យន្ត​ពី​ក្រោយ​ខ្ទិច​។
ហេតុ​ការណ៍​នេះ​ដែលបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២​៦​ខែ​មីនា ឆ្នាំ​២០​១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​២២១ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក ។
រថ​យន្ត​បង្ក​បើក​បរ​ដោយ​បុរស​ជន​ជាតិ​ចិន​មិន​ស្គាល់​អត្ត​សញ្ញាណ ដែល​រថ​យន្ត​​ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2F​- 67​16 ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​Fino​ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1​AM.97​79 បាន​ចត​នៅ​ចញ្ចើម​ផ្លូវ​ទុក​ចោល ។
យោង​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រថ​យន្ត​បង្ក​បាន​បើក​បត់​ពី​ស្តុប​នាគ​វ័ន្ត​បួង​ចង្កូត​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចត​មុខ​ផ្ទះ​នៅ​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​​២២១ បណ្ដាល​ឲ្យ​ម៉ូតូ​រង​គ្រោះ​រង​ការ​ខូច​ខាត​
រី​ឯ​ម្ចាស់​ម៉ូតូ​គេច​ទាន់​ទើប​មិន​រង​របួស ​។បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ៗ ម្ចាស់​រថ​យន្ត​បង្ក​បាន​ព្យា​យាម​បើក​គេច​ខ្លួន​ដោយ​ពេល​នោះ​ក៏​ត្រូវ​ប្រជា​ពល​រដ្ឋ​រើស​ដុំ​ថ្ម​គប់​បែក​កញ្ចក់​ក្រោយ​ខ្ទិច។ ហើយ​រថ​យន្ត​បង្ក​បាន​បើក​មក​ចត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​មុខ​សណ្ឋា​គារ ឡឺ​ប្រេ​សុី​ដង់​តែ​ទោះ​ជា​យ៉ាង​ណា​នៅ​តែ​គេច​មិន​ផុត​ពី​សមត្ថ​កិច្ច​មូល​ដ្ឋាន​តាម​ទាន់​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ​ដ​ដែល ។
ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ធ្វើ​ការ​វាស់វែង​យក​រថ​យន្តនិងម៉ូតូ ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ទួល​គោក​ ដើម្បី​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕

រូបភាព៖
Screenshot_2017-03-27-08-19-33
Screenshot_2017-03-27-08-41-45