បញ្ជូនខ្លួនបុរសដែលចេញសែកស្អុយទៅឃុំខ្លួននៅពន្ធនាគារ

ភ្នំពេញ​៖ទីបំផុត​ បុរស​ម្នាក់​ដែល​ឆបោក​ប្រាក់​និង​ចេញ​សែក​ស្អុយអត់​សាច់​ប្រាក់​ចំនួន​២៧ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវបាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។​

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ លោក​ កើត​ សាំង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ជនត្រូវចោទ​ឈ្មោះ​ សុខ​ ផារ៉ា​ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៨ក​ ផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទួលទំពូង​​២​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ “​ មិនបំពេ ញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ ដោយមាន​បំណង​និង​មានចេតនា​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ “​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៥​ តាម​មាត្រា​២៣១​ ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន​ និង​ ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ។

សូមបញ្ជាក់ថាដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​មាន​ឈ្មោះ​ អ៊ឹង​ សុទ្ធី​ ភេទ​ប្រុស​ អាយុ​៣១ឆ្នាំ​ ។

គួរំលឹកថាកាល​ពី​រ​សៀល​​ថ្ងៃ​​ទី​​២៣​ ខែ​​មីនា​​ឆ្នាំ​​២០​១៧​​ពាក់​ព័ន្ធ​​ករណី​ឆ​បោក​​ប្រាក់​​និង​​ចេញ​​សែក​​អត់​​សាច់​ប្រាក់​​ចំនួន​​២៧​ម៉ឺន​​ដុល្លារ​អា​មេ​រិក​រីឯប្រភព​១​ទៀត​ថា​សែក​ស្អុយ​នោះ​១៥​ម៉ឺន​$​ទេ​។​

​នគរ​បាល​បាន​បញ្ជូន​ជន​ឆ​បោក​រូប​នេះ​​មក​កាន់​​សាលា​​ដំបូង​​រាជ​ធា​នី​ភ្នំ​ពេញ​​នៅ​​ថ្ងៃ​ទី​​២៤​​ខែ​​មីនា​​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​
នគរ​បាល​​បញ្ជាក់​​ថា​​បុរស​​រូប​​នេះ​ឈ្មោះ​ ​សុខ​ ផារ៉ា​ អាយុ​​៣៤​ឆ្នាំ​​មាន​ទី​លំ​នៅ​​ផ្ទះ​​លេខ​​១៤​៨​ក​​ផ្លូវ​ម៉ៅ​សេ​ទុង​​សង្កាត់​​ទួល​ទំពូង​​​២​ ខណ្ឌ​ចំការ​មន​ រាជ​ធា​នី​​ភ្នំ​ពេញ​ ។​ រី​ឯ​​ដើម​​បណ្ដឹង​​មាន​​ឈ្មោះ​ អ៊ឹង​ សុទ្ធី​ ភេទ​​ប្រុស​​អាយុ​​៣១​ឆ្នាំ​ ។

ប្រភព​​ព័ត៌​មាន​​​បញ្ជាក់​​ថា​​កាល​ពី​ថ្ងៃ​ទី​​១១​ ​ខែ​​មិថុនា​​ ឆ្នាំ​​២០​១៤​ ឈ្មោះ​​ សុខ​​ ផារ៉ា​ បាន​លួងលោម​ដើម​​បណ្ដឹង​​ឲ្យ​​ប្រគល់​​ប្រាក់​​ចំនួន​១០​ម៉ឺន​​ដុល្លារ​​អា​មេ​រិ​ក​​ដើម្បី​​យក​​ទៅ​រក​ស៊ី​​ជំនួញ​​ផ្ទាល់​​ខ្លួន​​ដោយ​​សន្យា​ថា​​នឹង​​សង​​ប្រាក់​​មក​​វិញ​។​ លុះ​​ដល់​ថ្ងៃ​​​កំណត់​ ​ឈ្មោះ​​ សុខ​ ​ផា​រ៉ា​ គេច​វេះ​ពុំ​​ព្រម​​សង​​ប្រាក់​​នោះ​​ទេ​ ។

នៅ​​ថ្ងៃ​ទី​​១១​ ​ខែ​​សីហា​ ឆ្នាំ​​២០​១៥​ ឈ្មោះ​​ សុខ​​ ផា​រ៉ា​ បាន​​លួង​លោម​ដើម​​បណ្ដឹង​​ម្តង​​ទៀត​​ឲ្យ​​ប្រគល់​ប្រាក់​​ចំនួន​​១៦​ម៉ឺន​​ដុល្លារ​​អា​មេ​រិក​ ដោយ​​សន្យា​​សង​​វិញ​​ក្នុង​​រយៈ​ពេល​៣​ខែ​​​ហើយ​​នៅ​​ថ្ងៃ​ទី​​១៧​​ខែ​​វិច្ឆិកា​​ឆ្នាំ​២០​១៥​​ឈ្មោះ​ ​សុខ​ ​ផារ៉ា​​ បាន​​មក​យក​​ប្រាក់​​បន្ថែម​​ទៀត​​ចំនួន​១២​០០​០​ដុល្លារ​​អា​មេ​រិក​។​ ប៉ុន្តែ​​ប្រាក់​​ទាំង​អស់​​នេះ​​ ឈ្មោះ​ សុខ​ ​ផារ៉ា​ បាន​គេច​វេះ​​ពុំ​​ព្រម​​សង​វិញ​ឡើយ​ ។

ប្រភព​​ព័ត៌​មាន​​បន្ត​ថា​ ឈ្មោះ​​ សុខ​ ផា​រ៉ា​ បាន​ចេញ​មូល​ប្ប​ទា​នប័ត្រ​​មួយ​សន្លឹក​​លេខ​​០០០​៨២៨៧​​ ចុះ​​ថ្ងៃ​ទី​១២​​ ខែ​​សីហា​​ ឆ្នាំ​​២០​១៥​ ទឹក​​ប្រាក់​ចំនួន​​១៥​ម៉ឺន​​ដុល្លារ​​អា​មេ​រិក​ ។​ ប៉ុន្តែ​ពេល​​ទៅ​​បើក​ប្រាក់​​ខាង​​ធ​នា​គារ​បញ្ជាក់​​ថា​​គ្មាន​​សាច់​​ប្រាក់​​ឡើយ​ ទើប​ម្ចាស់​ប្រាក់​ប្តឹង​នគរ​បាល​ចាប់​ខ្លួន​តែ​ម្តង​ទៅ​។រឿង​រ៉ាវ​ខាង​លើ​នេះ​ដើម​បណ្តឹង​ប្តឹង​ទា​លុយ​វិញ​គ្រប់​ចំនួន​និង​ទា​បន្ថែម​ប្រាក់​ជម្ងឺ​ចិត្ត​៥​មឺុន​ដុល្លារ​ផ្សេង​ទៀត​។យី​គិត​ទៅ​ម្ចាស់​ប្រាក់​ស្តាប់​ទៅ​ដូច​ជា​សម្បូរ​លុយ​ដល់​ម្លឹង​អ្នក​ខ្ចី​.ខ្ចី​អត់​តឹង​ម៉ាត់​ទេ​ឲ្យ​ភ្លាម​។ចាស់​ថា​ចិត្ត​ល្អ​ក្រ​មិន​យូរ​ទេ​បើ​អី​ចឹង​​អ្នក​មាន​ប្រាក់​កាស​ច្រើន​ទាំង​ទាំង​ឡាយ​កុំ​ចេះ​តែ​ចិត្ត​ល្អ​ពេក​៕

រូបភាព៖

IMG-20170325-WA0000

IMG-20170325-WA0001

IMG-20170325-WA0002