ត្រឹម​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ករណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​រថ​យន្ដ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​ខណ្ឌ​៧​មករា

រាជ​ធា​នី​ភ្នំ​ពេញៈ ករណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ពីរ​ករណី​ផ្សេង​គ្នា​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ដែល​បណ្ដាល​អោយ​រថ​យន្ដ​ពីរ​គ្រឿង​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ការ​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ននិង​បណ្ដាល​មក​ពី​ស្ថាន​ភាព​ផ្លូវ​​មាន​សភាព​ងងឹត និង​កន្លែង​ខ្លះ​របាំ​ង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​មិន​មាន​ស្លាក​សញ្ញា​ចំណាំង​ផ្លាត​ដែក​ងាយ​នឹង​ប​ង្ក​ការ​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​។

ជាក់​ស្ដែង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​២៥​ខែ​មិនា​ឆ្នាំ​២០​១៧ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ដោយ​ករណី​ទី​១ គឺ​បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ាក​ ឡែន​គ្រឺស៊រ ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំ​ពេញ​2​F​-97​87 បើក​បរ​ដោយ​បុរស​ម្នាក់​បើក​បុក​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​ខាត​មួយ​កង់។
ចំ​ណែក​រថ​យន្ដ​ដាច់​កា​ឡេ​ខាង​មុខ​ផ្នែក​ខាង​ឆ្វេង​ទៅ​មុខ​លែង​រួច​ហើយ​ម្ចាស់​គេច​ខ្លួន​បាត់។ ករណី​នេះ​ដែរ​បាន​កើត​ឡើង​នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​សីហនុ ត្រង់​ចំណុច​ស្តុប​វត្ត​មហា​មន្ត្រី ក្នុង​សង្កាត់​វាល​វង្ស​ខណ្ឌ​៧​មករា​។ និង​ករណី​ទី២ កើត​ហេតុ​ត្រង់​ចំណុច​ជិត​ស្តុប​ផ្សា​អូ​ឬស្សី​ (ស្តុប​គក់​ជេ ) តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​ផ្សា​អូ​ឬស្សី​២ ខណ្ឌ​៧មករា ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​ម៉ាក​កាម​រី​បា​ឡែន​ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំ​ពេញ​2​Y-​2​0​12 បើក​បរ​ដោយ​បុរស​ម្នាក់ បណ្ដាល​អោយ​រថយន្ដ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​រង​ការ​ខូច​ខាត​ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​បែក​ខ្ទាត​ពេញ​ផ្លូវ។

ក្រោយ​ពី​កើត​ហេតុ​រថ​យន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ស្ទួច​យក​ទៅ​រក្សា​ទុក​នៅ​ការិ​យា​ល័យ​ចរា​ចរណ៍​រាជ​ធា​នី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​។

គួរ​បញ្ជាក់​ថា​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ពីរ​កណី​នេះ​ដែរ គឺ​បណ្ដាល​មក​ពី​ការ​បើក​បរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​បណ្ដាល​មក​ពី​ស្ថាន​ភាព​ផ្លូវ​មាន​ភាព​ងងឹត​ហើយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​មិន​មាន​ស្លាក​សញ្ញា​ចំ​ណាំង​ផ្លាត​ទើប​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​បែប​នេះ​៕

រូបភាពករណីទី១៖

IMG-20170325-WA0008

IMG-20170325-WA0007

IMG-20170325-WA0006
រូបភាពករណីទី២៖

IMG-20170325-WA0005

IMG-20170325-WA0004

IMG-20170325-WA0003