ផឹក​ស្រាស្រវឹង​ចុះ​ងូត​ទឹក​ស្រាប់​តែ​លង់​ស្លាប់

កណ្ដាល​៖​បុរស​វ័យ​ចំ​ណាស់​ម្នាក់​ស្រវឹង​ស្រា​បាន​ចុះ​ងូត​ទឹក​ប្រ​ឡាយ​ស្រាប់​តែ​លង់​ទឹក​ស្លាប់​តែ​ម្ដង។

ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​ឆ្នាំ​២០​១៧​វេលា​ម៉ោង​១២​និង​២០​នាទី​នៅ​ត្រង់​ចំណុច​ភូមិ​ស្រុក​ចេក​ឃុំ​បឹង​ខ្យាង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​មាន​សភាព​ស្រវឹង​ស្រាហើយ​ដើរ
ទៅ​អង្គុយ​នៅ​មាត់​ប្រ​ឡាយ តែ​ម្នាក់​ឯង​រួច​ក៏​ចុះ​ងូត​ទឹក លុះ​ដល់​វេលា​ម៉ោង​កើត​ហេតុ​ជន​​រងគ្រោះ​បាន​លង់​ទឹក​ស្លាប់​នៅ​ក្នុង​ប្រ​ឡាយ​តែ​ម្តងត្រូវ​​បាន​អ្នក​ភូមិ​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ចុះ​មក​ត្រួត​ពិនិត្យ​និង​កន្លែង​កើត​ហេតុ។

មន្ដ្រី​ជំនាញ​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​ពិនិត្យ​ទៅ​លើ​សព​ឃើញ​ថា​សព​ពិត​ជា​ស្លាប់​ដោយ​សារ​លង់​ទឹក​ប្រាកដ​មែន​ហើយ​ពុំ​មាន​ស្លាក​ស្នាម​អ្វី​ទាក់​ទង​ករណី​ព្រហ្ម​ទណ្ឌ​ឡើយ​ ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ាន់​ វ៉ិត​ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ​រស់​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ មុខ​របរ​កសិ​ករ។

ក្រោយ​ពេល​ពិនិត្យ​រួចសមត្ថ​កិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

រូបភាព៖

FB_IMG_1490358419517