ឆេះ​ឡ​ចំ​រាញ់​ប្រេង​ខ្មៅ​បង្ក​ទៅ​ជា​អគ្គី​ភ័យ​ផ្អើល​សមត្ថ​កិច្ច​ខណ្ឌ​ឫស្សី​កែវ

រាជ​ធានី​ភ្នំ​ពេញ៖ ឡ​ចំ​រាញ់​ប្រេង​ខ្មៅ​ដែល​មាន​ទី​តាំង​ក្នុង​ដី​ឡូតិ៍​មួយ​កន្លែង​មាន​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ខាង​ជើង​ផ្ទះ​ឯក​ឧត្តម​ជា សុ​ផា​រ៉ា ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សី​កែវ បាន​ឆេះ​ចេញ​ជា​អណ្តាត​ភ្លើង​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៩​និង៣០ នាទី​យប់​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០​១៧ ។

តាម​សំដី​អ្នក​ដែល​ឃើញ​ហេតុ​ការណ៍​អោយ​ដឹង​​​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​អណ្តាត​ភ្លើង​ឆាប​ឆេះ​ចេញ​ពី​ឆ្នាំង​ចំរាញ់​ប្រេង ។ភ្លាម​ៗ​នោះ​កម្ម​ករ​ដែល​ដេក​នៅ​ក្បែរ​នោះ​បាន​ផ្អើល​ឆោ​ឡោ​ប្តឹង​សមត្ថ​កិច្ច​អោយ​ជួយ​ទាក់​ទង​ទៅ​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​ដើម្បី​អោយ​ជួយ​មក​អន្ត​រា​គមន៍​ ។ ពេល​ដែល​រថ​យន្ត​ពន្លត់​អគ្គី​ភ័យ​មក​ដល់​គឺ​មិន​អាច​បាញ់​ពន្លត់​បាន​ទេ​ដោយ​សារ​តែ​ក្នុង​ខ្ទះ​នោះ​គឺ​ជា​ប្រេង ពេល​ដែល​បាញ់​ទៅ​គឺ​ប្រេង​ឆាប​ឆេះ​កាន់​តែ​ខ្លាំង ។ រហូត​ទាល់​តែ​មេ​បញ្ជា​ការ​ក្រុម​ពន្លត់​អគ្គី​ភ័យ​មក​ដល់ ទើប​រៀប​វិធី​សា​ស្ដ្របាញ់​ពន្លត់​ទើប​រលត់ ។
Screenshot_2017-03-24-14-54-46
លោក​មេ​បញ្ជា​ការ​បាន​ប្រាប់​អោយ​ដឹង​ថែម​ទៀត​ថា​ការ​ឆេះ​ប្រេងនេះ​មិន​ចេះ​តែ​បាញ់​ទេ​បើ​យើង​គ្មាន​វិធី​បាញ់​គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ឆាប​ឆេះ​ថែម​ទៀត​បាន​

ក្រោយ​ពេល​កើត​ហេតុ​អគ្គី​ភ័យ​បាន​រលត់​ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទីយប់​ថ្ងៃ​ដ​ដែលដោយ​ប្រើ​ទឹក​អស់​ចំនួន​៥ឡានចំណែក​សម្ភារៈ​ដែល​ខូច​ខាត់​គឺ​ខ្ទះ​ចំ​រាញ់​ប្រេង​មួយ​ចង្ក្រាន​ថ្មមួយ៕

រូបភាព៖
Screenshot_2017-03-24-14-55-22

Screenshot_2017-03-24-14-54-57