តុលា​ការ​ផ្តន្ទា​ទោស​ជួប​សម្លាប់​ដាក់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត

​ ភ្នំពេញ៖​ ​លោក​លាង សំណាត់ជា​ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំន៊ំ​ជម្រះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មីនាឆ្នាំ​២០១៧ នេះ​បាន​ប្រកាស​សាល​ក្រម​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ហៅ ជួប​ សំលាប់​ ភេទប្រុសកើត​ថ្ងៃទី១០ ខែ​ធ្នូ ​ឆ្នាំ​១៩៧២ ដាក់​ពន្ធ​នា​គារ​កំណត់​អស់​មួយ​ជីវិត ក្រោយ​បទ​ចោទ​ប្រកាន់ ឃាត​កម្ម​គិត​ទុក​ជា​មុន​និង​បទ កាន់​កាប់​អា​វុធ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​យោង​តាម​មាត្រា ២០០ និងមាត្រា ៤៩០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

តុលា​ការ​មិន​បាន​តម្រូវ​ឱ្យ​ជន​ជាប់​ចោទ ជួប សំលាប់ សង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​នោះ​ទេ​ដោយសារ គ្រួសារ​ជន​រង​គ្រោះ​មិន​បាន តាំង​ខ្លួន​ជា​ដើម​បណ្ដឹងរដ្ឋ​ប្បវេណី។
IMG-20170323-WA0007
នៅក្នុងអង្គសវនាការនាព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០១៧នេះជនជាប់ចោទឈ្មោះ​ ជួប សំលាប់ បានអះអាងថា
ខ្លួនបានបាញ់សំលាប់លោកបណ្ឌិត កែម ឡី ពិតមែន ព្រោះខឹងមិនព្រម សងលុយ ៣០០០ដុល្លារ។
ជនជាប់ ចោទ បញ្ជាក់ខ្លួនមាន
ឈ្មោះ ជួប សំលាប់ តាំងពីកំណើត និងបច្ចុប្បន្នសាច់ញាតិបានស្លាប់អស់ហើយ។ ព្រោះតែភាពក្រីក្ររូបគេធ្លាប់បានចូលទៅរស់នៅបន្ទាយទាហានមួយ (មិនបញ្ជាក់ទីតាំង)ដើម្បីធ្វើជាអ្នកដាំបាយយកបាយហូបនិងនៅទីនោះហើយដែលខ្លួនបានរៀនបាញ់កាំភ្លើងបានយ៉ាងស្ទាត់ជំនាញ។ ជនជាប់ចោទបានបន្ដថារូបគេបានទៅប្រទេសថៃដើម្បីធ្វើកម្មករនិងធ្លាប់ស៊ំអំពៅគេហូបជំនួសបាយទៀតផង។

ជួប សំលាប់ ថាកាំភ្លើងដែលគេប្រើ
ដើម្បីបាញ់សំលាប់លោកបណ្ឌិត កែម ឡី គឺរូបគេទិញពីប្រទេសថៃ តម្លៃ ៥ម៉ឺនបាត។

ប៉ុន្តែ​នៅ​ក្នុង​សវនា​ការ ​ជួបសំ​លាប់ ថា​រូប​គេ​មិន​បាន​ចាំ​សម្លៀក​បំពា​ក់ដែល​លោក​បណ្ឌិត កែម ឡី ស្លៀក​ក្នុង​ថ្ងៃ​ស្លាប់នោះ​ទេ បើ​ទោះ​បី​ជា​នៅ​មុន​ពេល​បាញ់​សំ​លាប់​ជន​រង​គ្រោះ​រូប​គេ​បាន​ដើរ​មើល និង​កត់​សម្គាល់ អត្ត​សញ្ញាណ​ជន​រង​គ្រោះ​យ៉ាង​ច្បាប់​ក៏​ដោយ​។​ក្រោយ​ពេល​បាញ់​សម្លាប់​ជន​រង​គ្រោះ រូប​គេ​បាន​រត់​ចេញ​ហើយ​ក៏​មាន​ជនមិន​ស្គាល់​មុខ​ដេញ​បាញ់​រូប​គេ​សម្លាប់​ដែរ ប៉ុន្តែ​បាញ់​មិន​ត្រូវ។

គួរ​រំលឹក​ថា​ជន​ជាប់​ចោទ​ឈ្មោះ អឿត​ អាង​ជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បាន​បាញ់​សំ​លាប់​ជន​រង​គ្រោះ​ឈ្មោះ​ កែម ឡី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខ​របរ ប្រធាន​អង្គ​ការ​អភិ​វឌ្ឍន៍សង្គម និង​ជា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​មាន​ទី​លំ​នៅ​ផ្ទះ​លេខ​០៨E0 ផ្លូវ​លេខ​៣៩២ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ស្តារ​ម៉ាត របស់​ស្ថា​នី​យ៍​ប្រេង​ឥន្ធនៈ​កាល់​តិច បូក​គោ កាល​ពី​វេលា​ម៉ោង​៨ ​និង​៥០នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ឆ្នាំ២០១៦៕

រូបភាព៖

IMG-20170323-WA0005

IMG-20170323-WA0008