ផ្ទុះ​ឡ​ចំ​ហាយ​កម្តៅ​ទឹក​សម្រាប់​អ៊ុត​ខោ​អាវ​ហោះ​ជិត​៦០​ម៉ែត្រ​ធ្លាក់​សង្កត់​កម្ម​ការ​នី​ម្នាក់​ស្លាប់​នឹង​៨​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល

ភ្នំពេញៈ​ហេតុ​ការណ៍​ដ៏​គួរ​អោយ​រន្ធត់​មួយ​បាន​កើត​​ឡើង​នា​វេលា​ម៉ោង​១១​នឹង​៤៥​​នាទី​​រសៀល​ថ្ងៃ​ទី២២ខែ​​មីនា​ឆ្នាំ​​២០១៧​ក្នុង​រោង​ចក្រ​”សិន​ តៃ​”(រោង​ចក្រ​កាត់​ដេរ​​បោក​អ៊ុត)​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថ​ភ្លើង​ ភូមិ​ដំណាក់​​សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​សារ​ឡ​ចំ​ហាយ​កម្តៅ​ទឹក​សម្រាប់​អ៊ុត​ខោ​អាវ​ផ្ទុះ​ដ៏​ធំ​មួយ​(ទម្ងន់​រាប់​តោន​)​ បាន​ផ្ទុះ​ឡើង​ហោះ​ចម្ងាយ​ជិត​១០០​ ម៉ែត្រ​មក​ធ្លាក់​សង្កត់​លើក​កម្ម​កា​រិ​នី​រោង​ចក្រ​ កំពុង​អង្គុយ​ហូប​បាយ​ក្រោម​រោង​ប្រ័ក​ស័ង្ក​សី​មួយ​កន្លែង​​ក្នុង​រោង​ចក្រ” សិនតៃ​”បណ្តាលឲ្យសង្កត់ស្ត្រីម្នាក់បែកនឹងធ្លាយពោះវៀនស្លាប់យ៉ាងអាណោច​អាធ័ម​​នឹង​កម្ម​កា​រិ​នី​ ៨​នាក់​ទៀត​ត្រូវ​រង​របួស​ធ្ងន់ស្រាល​។

បើ​តាម​ការ​រៀប​របស់​កម្ម​កា​រិ​នី​ម្នាក់​ដែល​ស្ថិត​ក្នុង​ហេតុ​ការណ៍​នេះ​ផ្ទាល់​បាន​អោយ​ដឹង​ថា​ រៀង​រាល់​ថ្ងៃ​ឲ្យ​តែ​ដល់​ម៉ោង​១១​ គឺ​ក្រុម​កម្ម​ករ​កម្ម​កា​រិ​នី​ទាំង​អស់​ចេញ​ពី​ធ្វើ​ការ​ ដោយ​អ្នក​ខ្លះ​ត្រឡប់​ទៅហូបបាន​នៅ​ផ្ទះ​​ជួល​ នឹង​មួយ​ចំនួន​ធំ​ដែល​មាន​ផ្ទះ​ជួល​ឆ្ងាយ​ពី​រោង​ចក្រ​​ក៏​នាំ​គ្នា​ ហូប​បាយ​ក្រោម​​ដំ​បូល​ប្រ័ក​ស័ង្ក​សី​ដែល​មាន​តុ​ថ្ម​​នៅ​ក្នុង​រោង​ចក្រ​តែ​ម្តង​ ហើយ​ពេល​ពួក​គាត់​ប្រហែល​ជាង​២០០​នាក់​​កំពុង​ហូប​បាយ​ ស្រាប់​តែ​ឮ​ស្នូរ​ផ្ទុះ​ឡើង​លាន់​ដូច​រន្ទះ​ ធ្វើ​អោយ​ក្រុម​កម្ម​ករ​កម្ម​ការិ​នី​រត់​ចេញ​ពី​ក្នុង​រោង​បាយ​​ចេញមក​ខាងក្រៅ​​ភ្លាម​ៗ​ស្រាប់​តែ​ឃើញ​បំពង​ឡ​មួយ​ដ៏​ធំ​បាន​ធ្លាក់​មក​លើ​ដំបូល​នឹង​មមៀល​ធ្លាក់​សង្កាត់​ទៅ​នឹង​កម្ម​កា​រិ​នី​ម្នាក់​ឈ្មោះ​ គល់​​ សាម៉ន​ អាយុ​៤៤​ឆ្នាំ​មាន​ស្រុក​កំណើត​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយ​រៀង​បណ្តាល​បែក​ក្បាល​ធ្លាយ​ខួរ​នឹង​ធ្លាយ​ចេញ​ពោះ​វៀន​មក​ក្រៅ​ស្លាប់​យ៉ាង​អា​ណោច​អា​ធ័ម​ នឹង​កម្ម​កា​រិ​នី​ចំនួន​៨​នាក់​ទៀត​ដែល​រត់​ចេញ​ពី​រោង​បាយមិន​ទាន់​ក៏​បណ្តាល​អោយ​ខ្លះ​រង​របួស​ធ្ងន់​នឹង​ខ្លះ​រង​របួស​ស្រាល​​ ។

កម្ម​កា​រិ​នី​ដ​ដែល​បាន​បន្ត​ថា​ក្រោយ​មាន​ករណី​នេះ​ភ្លាម​ពួក​គេ​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ដើម្បី​ចុះ​មក​ពិនិត្យ​នឹង​ហៅ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​។ហើយ​បន្ទាប់​ពី​មាន​ករណី​នេះ​គេ​សង្កេត​ឃើញ​កម្ម​ការិ​នី​ជា​ច្រើន​បាន​ស្រែក​ត្រ​ហោ​យំ​ នឹង​មាន​ទឹក​មុខ​តក់​ស្លុត​បំផុត​ ហើយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​នឹង​មន្ត្រី​ជំនាញ​ រួម​ជា​មួយ​តំណាង​រោង​ចក្រ​បាន​ចុះ​មក​ពិនិត្យ​ជាក់​ស្តែង​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​។

ក្រោយ​ការ​ពិនិត្យ​ទី​តាំង​កើត​ហេតុ​ជាក់​ស្តែង​សមត្ថ​កិច្ច​បាន​នាំ​ខ្លួន​​អ្នក​ពិនិត្យ​ឡ​ នឹង​តំណាង​រោង​ចក្រ​ចំនួន​​ ៤នាក់​យក​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ដើម្បី​ធ្វើ​ការ​សាក​សួរ​ជុំ​វិញ​ករណី​ផ្ទុះ​ឡដ៏សាហាវនេះ​ ។

ចំណែក​ឯ​សព​របស់​ស្ត្រី​រង់​គ្រោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​ចុះ​ធ្វើ​កោល្យ​វិច័្ចយ​រួច​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​នៅ​ឯ​ស្រុក​កំណើត​។
​ជុំ​វិញ​ករណី​នេះ​ដែល​សមត្ថ​កិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​តំណាង​ក្រុម​ហ៊ុន​រោង​ចក្រ​”សិនតៃ”មានដំណោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​ក្រុមគ្រួសារ​សព​នោះ​ទេ​ ដោយ​កំពុង​ស្ថិត​ក្នុង​ការសួរ​នាំ​៕

រូបភាព៖

FB_IMG_1490164099927

FB_IMG_1490164110770

FB_IMG_1490164107270FB_IMG_1490164102466