ប្រជាពលរដ្ឋបានប្រទះសត្វដំរីមួយក្បាលដេកស្លាប់ក្បែរបង្គោលភើ្លង

ព្រះសីហនុ​ ៖ នៅ​​វេលា​​ម៉ោង​​០៧​​ព្រឹក​ថ្ងៃ​​ទី​​២២​ខែ​​មីនា​ឆ្នាំ​២០១៧ស្ថិត​នៅ​​ចំណុច​​ភូមិ​​ស្ទឹង​ច្រាល​ឃុំ​​អូរ​​បាក់​រទេះ​ស្រុក​​កំពង់​សីលា​​ខេត្ត​​ព្រះ​សីហនុ​ ​នៅ​ចំ​បង្គោល​​អគ្គិ​សនី​លេខ​១៦៥​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​សត្វ​​ដំរី​ដ៏​ធំ​​មួយ​​ក្បាល​​​ស្លាប់​នៅ​ចំណុច​​ចម្ការ​​ធូ​រេន​​លោក​​ឡាំង​​.​លី ​។

ប្រភព​ព័ត៌​មាន​ពី​​មេ​ព្រៃ​​បាន​​ឲ្យ​​ដឹង​​ថា​សត្វ​​ដំរី​​បាន​​ស្លាប់ដោយ​សារ​​ឆក់​​ចរន្ត​អគ្គិ​សនី​។​

បច្ចុប្បន្ន​​សព​​សត្វ​​ដំរី​​ត្រូវ​​បាន​​កម្លាំង​​មន្ត្រី​​បរិស្ថាន​​ស្នា​ក់​ការ​គិរីរម្យ​កំពុង​រក្សា​ការពារ​រង់ចាំ​អនុវត្ត​តាម​បញ្ជា​ក្រសួងបរិស្ថាន៕

រូបភាព៖

FB_IMG_1490164451082

FB_IMG_1490164453303

FB_IMG_1490164448828
FB_IMG_1490164444668