នគរ​បាល​ចាប់​ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ពាក់​ព័ន្ធ​បទ​ល្មើស​សញ្ចរ​កម្ម​(ជួញ​ដូរ​មនុស្ស​)

រាជ​ធានី​ភ្នំ​ពេញ : សមត្ថកិច្ច​នគរ​បាល​ការិយា​កណ្តាល​ប្រឆាំង​បទ​ល្មើស​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១​មីនា​២០១៧ បាន​បញ្ជូន​បុរស​និង​ស្ដ្រីពីរ​នាក់​ប្តី​ប្រពន្ធ រួម​ជា​មួយ​មេ​ការ​ម្នាក់​ទៅ​កាន់ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ពាក់​ព័ន្ធ​ពី​បទ​.សញ្ចារ​កម្ម.​បើក​ទី​តាំង បម្រើ​ផ្លូវ​ភេទ​បោយ​ដៃ​ហៅ​ភ្ញៀវរួម​សិច​ពេល​យប់ ។

ជន​ជាប់​សង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ចនគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ពារ​អនិតិ​ជន រាជ​ធានី​ភ្នំ​ពេញ​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង​១២​និង​៥០​នាទី យប់​ឈាន​ចូល​ថ្ងៃ​ទី១​៩​មីនា​២០១៧​នៅ​ម្តុំ​ផែ​ថ្ម ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ខណ្ឌដូន​ពេញ ។

តាម​ប្រភព​ពត៍​មាន​ពី​សមត្ថ​កិច្ច​ថា​បុរស​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើក​ទី តាំង​ក្នុង​រូប​ភាពបន្លំ​រក​ស៊ី​ម៉ាស្សា កោស​ជុប​ប៉ុន្តែ​មាន​បង្កប់នារី បម្រើ​ផ្លូវ​ភេទ​ទើប​បាន​ជា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ដោយសារ សមត្ថ​កិច្ច​ដាក់​ការ​ស៊ើប​អង្កេត​និង​ស្រាវ​ជ្រាវ​ច្បាស់​លាស់​​ដឹង​ថា​ទី​តាំងម៉ាស្សាកោសជប់មួយ​កន្លែង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ បទ​ល្មើស​.សញ្ចារ​កម្ម​.ហើយ​សមត្ថ​កិច្ច​សុំ​ការ​អនុ​ញាតិ​ពី​ស្ថាប័ន​អយ្យ​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញចុះ​បង្ក្រាប​ជាក់​ស្តែង​ក្នុង​
ពេល​យប់ ។

ក្នុង​នោះ​សមត្ថ​កិច្ច​ក៏​បាន​រំដោះ នារី​បម្រើ​ផ្លូវ​ភេទ​ជិត​១០​នាក់​ប្រគល់​ឲ្យ​ទៅ​ខាង​មន្ទីរ​សង្គមកិច្ចធ្វើកិច្ចសន្យា​អប់​រំ ចំណែក​ម៉ែ​យ៉ែម​២​នាក់​ប្តី​ប្រពន្ធ​និង​មេ​ការ​ម្នាក់​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​តាម​និតិ​វិធី​ដោយ​ពុំ​ទាន់​ដឹង​ថា​តំណាង​អយ្យ​ការ​សម្រេច​ចោទ​ប្រកាន់​លើ​ជន​ពាក់​ព័ន្ធ​ទាំង​៣​នាក់​ព័ន្ធ​ពី​បទ​ល្មើស​អ្វី​ឡើយ​ទេ​?។​

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​តូច​តាច​នៅ​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ករណី​ខាង​លើ​នេះ​សព្វ​ថ្ងៃ​នៅ​រាជ​ធានី​ភ្នំ​ពេញ​មាន​ច្រើន​ណាស់​តែ​កន្លែង​ខ្លះ​អត់​ដែល​ត្រូវ​បាន​បង្ក្រាប​ទេ​មិន​ដឹង​ថា​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ឡើយ​។​
ប្រភព​ខ្សិបខ្ស៊ាវ​មួយ​បាន​បង្ហើប​ទាំង​មិន​ច្បាស់​ការណ៍​ថា​គេ​ដាក់​ខែ​ឲ្យ​៕
រូបភាព៖
IMG-20170321-WA0026