បើក​រថយន្ត​ឡើង​ចំណោត​បួង​ចង្កូត​មិន​ទាន់​ជ្រុល​បុក​រះ​ ម៉ូតូ​៤​គ្រឿង និង​រ៉ឺម៉ក​កង់​បី​១​គ្រឿង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​នៅ​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី

រាជធានីភ្នំពេញ ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​មួយ​បាំង​កន្លះ​មួយ​គ្រឿង បើក​បរ​ដោយ​បុរស​ម្នាក់​ឡើង​​ចំណោត​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បួង​ចង្កូត​ជ្រុល​បុក​រ៉ឺម៉ក​កង់​៣​មួយ​គ្រឿង​ក្រឡាប់ រួច​ជ្រុល​បុក​រះ​អូស​ម៉ូតូ​ចំនួន ៤​គ្រឿង​រង​ការ​ខូច​ខាត​នៅ​ចំនុច​ផ្លូ​ប៉េតុង​ជាប់​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌ​មាន​ជ័យ។ ហេតុ​ការណ៍​នេះ​កាល​ពី​វេលា​ម៉ោង​១៤​និង ០០​នាទី​រសៀល​ថ្ងៃ​ទី​ ២១ ​ខែ​មិនា ឆ្នាំ​២០១៧ ។

តាម​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​សង្កេត​​​ឃើញ​រថយន្ត​បង្ក ម៉ាក​ កូរ៉េ​មួយ​តោន​កន្លះ មួយ​គ្រឿង​ដោយ​មាន​ដឹក​អ៊ីវ៉ាន់​មួយ​ចំនួន​នៅ​ក្រោយខ្នង​រថយន្ត បើក​បរ​ដោយ​បុរស​ម្នាក់​ឡើង ចំណោត​ពី​ផ្សារ​ស្ទឹង​មាន​ជ័យ​ឆ្ពោះ​មក​ផ្លូវ​ព្រះ​មុន្នី​រ៉េត ( ២១៧ ) ។ ខណៈ​ពេល​ឡើង​នោះ រថយន្ត​ឡើង​មិន​រួច ក៏​យក​ថ្ម​មក​កល់​ដើម្បី​ទប់​រថយន្ត​មួយ​សន្ទុះ​ធំ ទើប​សម្រេច​បន្ថែម​ហ្គែរ​ឡើង​ចំណោទ​ម្តង​ទៀត ប៉ុន្តែ​ខណៈ​ឡើង​រួច​​ហើយ​នោះ ក៏​ជ្រុល​ល្បឿន​បួង​ចង្កូត​ទៅ​បុក​ផ្ទប់​រ៉ឺម៉ក​កង់​បី​០១​គ្រឿង​បណ្តាល​អោយ​ក្រឡាប់ ហើយ​រថយន្ត​នៅ មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ចំនួន ៤​គ្រឿង​ដែល​ចត​ចោល​នៅ​ក្បែរ​នោះ អូស​ជាង​៥​ម៉ែត្រ​បុក​ធ្លាយ ចូល​ផ្ទះ​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​បន្ថែម​ទៀត​​បណ្តាល​អោយ​ខូច​ខាត​ជញ្ជាំង​ផ្លាក​ទី​តាំង​ផ្ទះ​ខាង​លើ មួយ​ចំហៀង​ផង​ដែរ ។

ក្រោយ​កើត​ហេតុភ្លាម​ៗ​ម្ចាស់​រថយន្ត​ពុំ​បាន​រត់​គេច​ទៅ​ណា​ឡើយ ដោយ​បាន​ដើរ​ទៅ​ក្នុង​ផ្សារ​ហៅ​តំណាង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ដែល​ត្រូវ​ជា​មេ​កើយ​របស់​ខ្លួន អោយ​មក​ចចារ​ដោះ​ស្រាយ​សំណង​ជា​មួយ ម្ចាស់​សម្ភារៈ​រង​គ្រោះ​ទាំងអស់​ដោយ​រូប​គេ​ធា​នា​សង​នូវ​ថ្លៃ​ការ​ខូច​ខាត​ជូន១០០​ភា​គ​រយ​ជូន​អ្នក​រង​គ្រោះដើម្បី​បញ្ច​ប់​រឿង​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង​ ៕

រូបភាព៖

Screenshot_2017-03-21-20-40-58

Screenshot_2017-03-21-20-40-36