ក្រុមហ៊ុនឯកជនដ៍ធំមួយកំពុងយកទ្រូងផ្លូវធ្វើអាជីវកម្មមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដំណើរ

ភ្នំពេញ៖
ក្រុមហ៊ុនឯកជន១ដែលគេដឹងថាម្ចាស់អាជីវកម្មមានឈ្មោះ វ៉ាន សុភី មានទីតាំនៅតាមបណ្តោយផ្លូវលេខ384សង្កាត់ទួលស្វាយព្រៃទី1ខណ្ឌចំការមនត្រូវបានប្រជាពលរដ្ឋរិះគន់ ថាបានប្រើប្រាស់ផ្លូវសាធារណះដើម្បីធ្វើអាជីវកម្មឯកជនដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដំណើរឬអ្នករស់នៅ
ជិតខាងឡើយ។
ជុំវិញបាតុភាពខាងលើនេះប្រជាពលរដ្ឋអ្នកដំណើរក៍ដូចជាអ្នករស់នៅអមសងខាងផ្លូវខាងលើសុំមិនបញ្ចេញឈ្មោះបានរិះគន់ក្រុមហ៊ុនខាងលើថាមួយថ្ងៃៗមិនថាយប់
ឬថ្ងៃឡើយម្ចាស់អាជីវកម្មខាងលើបានយកទ្រូងផ្លូវឈប់
ដាក់ទម្លាក់ទំនិញក្តុងក្តាំងបង្កការរំខានដល់បរិស្ថានរស់នៅរបស់អ្នកជិតខាងនិងឈប់ចតរថយន្តយ៉ាងអាណាធិបតេយ្យ បំផុត។
ចំពោះបាតុភាពខាងលើនេះកម្លងមកអ្នករស់នៅតំបន់នោះធ្លាប់ទាក់ទងរាយការណ៍ទៅនគរបាលមូលដ្ឋានក៍ដូច
ជាអាជ្ញាធរសង្កាត់ខណ្ឌច្រើនលើកច្រើនសារមកហើយពី
ភាពអាណាធិតេយ្យខាងលើនេះតែជាលទ្ធផលគេបាន
សង្កេតឃើញម្ចាស់អាជីវកម្មមិនអើពើរខ្វាយខ្វល់ពីផលប៉ះពាល់ជាមួយនណាឡើយ។ហើយអាជ្ញាធរមូលដ្ឋានវិញគឺស្ងាត់ឈឹងដូចគេចុកម៉ាត់ជាប់អញ្ចឹង។
យ៉ាងណាក៍ប្រជាពលរដ្ឋសង្ឃឹមថាតាមរយះការក្រើនរំលឹកនៅលើទំព័រព័ត៌មានដំណឹងយប់មិញប្រាកដជាមន្ត្រីមូលដ្ឋានដែលស្ពិកត្រគៀកនិងកំរើសសៃឡើងវិញហើយចុះរៀបចំសណ្តាប់ធ្នាប់ណែនាំដល់ម្ចាស់អាជីវកម្មខាងលើនេះឲ្យឈប់ប្រើប្រាស់ចំណីផ្លូវសាធារណះធ្វើជាកម្មសិទ្ធិឯកជានតទៅទៀតជាក់ជាមិនខានឡើយ។បើពុំដូច្នេះទេប្រយ័ត្នថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះប្រយ័ត្នប្រជាពលរដ្ឋឈប់បោះឆ្នោតឲ្យ៕ម៉ម វ៉ាន
FB_IMG_1489992499656
FB_IMG_1489992495004
FB_IMG_1489992502504