ភ្នំពេញ៖យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអា ណោចអាធម៌និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរដោយសារពួកគេជិះគេចពីក្រុមក្មេងស្ទាវមួយក្រុមដេញវ៉ៃធ្វើឲ្យពួកគេភ័យពេក ជិះទៅបុកនិងដើមឈើតែម្ដង។
FB_IMG_1489893496296
កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៩ខែមីនាឆ្នាំ២០១៧ ​នៅចំណុចមុខធានាគាអេសីុលីដា​ ខាងត្បូងស្តុបកៅដាយផ្លូវម៉ៅសេទុង​សង្កាត់ទំនប់ទឹក​ខណ្ឌចំការមន។
FB_IMG_1489893493414
ជនរងគ្រោះដែលស្លាប់មានឈ្មោះអ៊ុកភេទប្រុសអាយុ១៩ឆ្នាំស្នាក់នៅបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោ​។
ចំណែកអ្នករបួសធ្ងន់ទាំង២នាក់មានទី១ឈ្មោះ ធីភេទប្រុសអាយុ​១៧​ឆ្នាំមុខរបររត់តុស្នាក់សង្កាត់ពងទឹកខណ្ឌ
ដង្កោរ​ទី២ឈ្មោះជូ​ ភេទប្រុសអាយុ១៦ឆ្នាំ​ ស្នាក់ជិតគ្នា។
Screenshot_2017-03-19-09-32-28
​ បើតាមសម្ដីមិត្តភក្រ្ត័សពបានអោយដឹងថាមុនពេលកើត
ហេតុរូបគេរួមទាំងមិត្តភ័ក្រ្តមានទាំងជនរងគ្រោះផងចេញពី
ផ្ទះបំណងទៅលេងនៅកោះពេជ្រដោយមានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿងដោយជនរងគ្រោះជិះម៉ូតូម៉ាកNexពណ៍សពាក់ស្លាកលេខភ្នំពេញ1FT-4928ឌុបគ្នា៣នាក់ខណះមកដល់ចំណុចគល់ស្ពានស្ទឹងមានជ័យក៏មានក្រុមក្មេងស្ទាវមានគ្នាជាង១០នាក់ជិះម៉ូតូ៥ទៅ៦គ្រឿងប្រដាប់ដោយ​ដាវ សាំម៉ូរៃដេញតាមពួកគេពីក្រោយរហូតដល់ចំណុចកើតស្រាប់តែមិត្តភក្រ្ត័គេដែលស្លាប់នោះភ័យពេកក៏ជិះម៉ូតូទៅ
បុុកនិងដើមឈើស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។
Screenshot_2017-03-19-09-20-18
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
Screenshot_2017-03-19-09-15-52