“ជនជាតិ​តួ​ក​គី​ម្នាក់​នៅស្រុកខ្មែរ ប៉ុនប៉ងធ្វើ​ឃាតជនជាតិតួកគីដូចគ្នា ផ្អើលខេត្តព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១៤ ថ្ងៃ​ទី​១៦ មីនា នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​មួយ​កើតឡើង​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង និង​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​កម្លាំង​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​បា​ជនសង្ស័យ​ម្នាក់​ឈ្មោះ MEHMET TEKOGLU ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​តួ​គី ជា​អាជីវកម្ម​ផ្ទះសំណាក់ អឹ​ម​ខេ​ស៊ី​ធី ស្នាក់​នៅ​ក្រុម​ទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ជន​រង​គ្រោះ​ឈ្មោះ OZTURK ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​តួ​គី ជា​អាជីវកម្ម​ផ្ទះសំណាក់ ស្នាក់​នៅ ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ វត្ថុ​តាង​ចាប់​បាន​រួម​មាន ៖ ដំបង​ឬ​ស្សី​ប្រវែង​កន្លះ​ម៉ែត្រ​១​ដើម​, ម៉ូតូ​ម៉ាក អែរ​ប្លែ​ដ ពណ៌​ខ្មៅ​១​គ្រឿង លេខ​ម៉ាស៊ីន 0378390 ដែល​ជាយា​ន្ត​ជន​បង្ក​ជិះ​បុក​ជន​រង​គ្រោះ ។
សកម្មភាព​ជន​ស​ង្ស​យ័​បាន​ជិះ​ម៉ូតូ​ដេញ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​ហើយ​ជន​ស​ង្ស័យ​បាន​វាយ​ជន​រង​គ្រោះ​បន្ថែម​ទៀត បន្ទាប់​មក​ក៏​បាន​ប្រតាយប្រតប់​គ្នា​ក្នុង​ខណៈនោះ​មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មក​ធ្វើ​អន្តរា​គម និង​ឃាត់ខ្លួន​តែ​ម្តង ។
FB_IMG_1489739057143
ចំពោះ​ជនសង្ស័យ​កន្លង​មក​នៅ​ឆ្នាំ​២០១៣​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ពី​បទ​ហិង្សា​វាយ​ជនជាតិ​អ៊ី​ស្រា​អែ​ល ពេល​ចេញពី​ពន្ធនាគា​ហើយ​ជនសង្ស័យ​នេះ​តែងតែ​ប្រើ​ហិង្សា​ទៅ​លើ​ជនបរទេស​ជា​បន្តបន្ទាប់ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕
FB_IMG_1489739057143