ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស​បី​នាក់ត្រូវសាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ​២ឆ្នាំ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៧​នេះ​លោក ចាយ ច័ន្ទ​តារា​វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​សម្រេច​ប្រកាស​​សាល​ដីកា​ បន្ថយ​ទោស​​ជន​ជាប់​ចោទ​​ឈ្មោះ កែវ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​តួនាទី នគរបាល​ក្រសួង​មហាផ្ទៃ ពាក់​ស័ក្ដិ​១ ដាក់​​ពន្ធនាគារ​ត្រឹម ​២​​ឆ្នាំ​​វិញ ដែល​ពី​មុន​មក​ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​រយៈ​ពេល ១០​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ ឃាតកម្ម ប្រព្រឹត្ត​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះលេខ ២២ សេ ផ្លូវ​លេខ ៣៥៨ ភូមិ​៤ សង្កាត់​ទួលស្វាយព្រៃ​ទី​១ ខណ្ឌ​ចំការមន យោង​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ។
received_245314065878126
ជនរងគ្រោះ​រួម​មាន​ទី១​ឈ្មោះ ជុប ឡាយ ភេទប្រុស អាយុ​ ៦២​​ឆ្នាំ ជា​មេភូមិ​៤ ទី​២​ឈ្មោះ ប៊ុ​ន លឿន ភេទប្រុស អាយុ​ ២៨​ឆ្នាំ ជា​កូន​លោក​មេភូមិ និង​ ​ទី៣​ឈ្មោះ ប៊ុ​ន ឫ​ទ្ធី ភេទ​ប្រុស អាយុ​ ១៩​​ឆ្នាំ ជា​ចៅ​ប្រុស​មេភូមិ ។
received_245314055878127
ថ្លែង​នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧​កន្លង​ទៅ ជន​ជាប់​ចោទ​​ឈ្មោះ កែវ សុ​វ​ណ្ណា​រិ​ទ្ធ បាន​​អះអាង​ថា ដោយសារ​ខ្លួន​ចេះ​ភាសា​ចិន ​ជន​រង​គ្រោះ​​ឈ្មោះ ជុប ឡាយ ជា​មេភូមិ​៤ បាន​ពឹង​​ឲ្យ​​ខ្លួន​ដើរ​ទារ​​លុយ​​ថ្លៃ​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​​តាម​ផ្ទះ​របស់​ជនជាតិ​ចិន ។ ជន​ជាប់​ចោទ​បន្ត​ថា ខ្លួន​បាន​ដើរ​ទារ​លុយ​បាន ​២៥​​ដុល្លារ​​ឲ្យ​​ជន​​រង​គ្រោះ ប៉ុន្តែ​​ជន​​រង​​គ្រោះ​​ចោទ​​ថា ខ្លួន​កិបកេង​​លុយ ​។ ពេល​នោះ​ជន​រង​គ្រោះ ទាំង​៣​នាក់​​បាន​​យក​​ដាវ​​សា​ម៉ូ​រ៉ៃ​ មក​កាប់​ត្រូវ​ក្បាល​ ដៃ និង​ចង្កេះ​ របស់​ខ្លួនរ​បួស​ធ្ងន់​ចំនួន ​៥​​កន្លែង ទើប​ខ្លួន​បាន​សម្រេច​យក​កាំភ្លើង​ខ្លី​ម៉ាក ប៉េ​អាតា បាញ់​ទៅ​លើ​ជនរងគ្រោះ ដើម្បី​ការពារ​​ខ្លួន​តែប៉ុណ្ណោះ ។
received_245314072544792
បើទោះជាយ៉ាងណា​ក៍ដោយ​ករណី​ខាងលើ​នេះ​គឺ​ជា​រឿងអនុវត្ត​ឆន្ទានុសិត​មួយ​របស់តុ​លាការ​លឿន​ជាង​ផ្លេកបន្ទោរ​ទៅទៀត ៕
received_245314062544793
received_245314075878125
received_245314069211459
received_245314059211460