ប្រុស​ស្រី​៣​នាក់​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចុះ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ ៣​នាក់​ដែល​ជា​មុខ​សញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​និង​រក​ឃើញ​ថ្នាំ​ញៀន​​៣​កញ្ចប់(តូច២ធំ ១) ។​

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ផ្លូវលំ​ភូមិ​ឬស្សី​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​រាជធានីភ្នំពេញ ​។

ជនសង្ស័យ​ទាំង​៣​នាក់​មាន​ឈ្មោះ ប៉ែន ​ការីម ​​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​សំបូរ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី​២​ឈ្មោះ តាវ​ វាសនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​លក់​ភេសជ្ជៈ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ និង ទី​៣​ឈ្មោះ សិទ្ធិ ចាន់ឌឹម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ ស្នាក់​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មាន​ជ័យ ។
IMG-20170314-WA0021

ក្នុង​ប្រត្តិការ​នោះ​បាន​ដឹកនាំ​ដោយ​លោក​ឯម​ភារី​នាយរង​ប៉ុស្តិ៍​ស្តីទី​លោក បូរ សារ៉ន នគរបាល​មណ្ឌល​និង​មាន​ការ​ចូលរួម​ជាមួយនឹង​លោក​ប្រធាន​ភូមិ​ធ្វើ​ការ​ឃាត់ខ្លួន​បាន​មុខ​សញ្ញា​ជួញដូរ​និង​ប្រាស់​នៅ​ក្នុង​មូដ្ឋាន​យ៉ាងសកម្ម​ផងដែរ ។
IMG-20170314-WA0018

សម្ភារៈ​ដែល​ដកហូត​បាន​រួមមាន​ ថ្នាំញៀន​ប្រភេទ​ស​ថ្លា​ចំនួន​៣​កញ្ចប់​(ធំ​១​កញ្ចប់​និង​តូច​២​កញ្ចប់​)​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុបពី​ពណ៌​ស​ស៊េរី​២០១៥​ពាក់​ស្លាក​លេខ ១Fw-៥៩៣២ ។

IMG-20170314-WA0022

បច្បុន្ន​ជនសង្ស័យ​ទាំង​២​ឃាត់ខ្លួន​យក​មក​ប៉ុស្តិ៍​ស្ទឹង​មានជ័យ​សាក​សួរ​និង​កសាង​សុំណុំរឿង​បញ្ចូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕
IMG-20170314-WA0015IMG-20170314-WA0023
IMG-20170314-WA0016