កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឆែកឆរឃ្លាំងមួយកន្លែងក្រោយរកឃើញម៉ូតូកង់បីតាមប្រពន្ធGPS

ភ្នំពេញ៖​កម្លាំងនគរបាលនគរបាល ខណ្ឌពោធិ៍សែនជ័យនិងប៉ុស្ដិ៍ចោមចៅ​ ដឹកនាំដោយលោកអធិការ យឹម​ សារ៉ាន់ ដោយមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញារងសាលាដំបូងរាជ ធានីភ្នំពេញ បានចុះ ធ្វើការឆែកឆេឃ្លាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវ៉ងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃឋទី១៤ ខែមិនា ឆ្នាំ២០១៧ ដែលមានការសង្ស័យថាឃ្លាំងមួយនោះ មានកស្តុករបស់បញ្ចាំផ្សេងៗដោយខុសច្បាប់។

ការឆែកឆេរនោះបន្ទាប់ពីបានរកឃើញម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿងដែល ចោរលួចយកទៅបញ្ចាំ ឲ្យម្ចាស់ខ្លាំងខាងលើនៅឯផ្សារឃ្លាំងរំសេវ ក្រោយមកត្រូវបានម្ចាស់ឃ្លាំងនោះ យកទៅលាក់ទុកនៅក្នុងឃ្លាំង ខាងលើហើយត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បីនោះតាមរកឃើញតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាពGPSនិងបានប្តឹង នគរបាលឲ្យជួយដកហូតយក ទៅរក្សាទុកនៅប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

នគរបាលបានឲ្យដឹងថា ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលបានរកឃើញ តាមប្រព័ន្ធតាមដានGPS នោះម៉ាក bajaj(RE) ពណ៏ក្រហមអត់ស្លាកលេខ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់ ដែលបាន ជួលឲ្យបុរស ម្នាក់ ដើម្បីរកស៊ីដឹកម៉ូយឬឥវាន់ ហើយបង់លុយប្រចាំខែឲ្យលោកឧកញ៉ារូបនោះ។ប៉ុន្តែក្រោយពេលជួលយក ទៅរកស៊ីបានមួយរយៈពេល ដល់ពេលបង់លុយមិនឃើញទៅបង់ ហើយទាក់ទង់អត់បានទៀតនោះ ទើប មានការសង្ស័យ ឆែកមើលតាមប្រព័ន្ធតាមដានGPS ទើបដឹងថាបាត់ហើយក៏បានតាមដាន រហូតរកឃើញ ម៉ូតូរ៉ឺម៉កកង់បីនោះ នៅក្នុងឃ្លាំងខាងលើ ហើយនៅវេលាល្ងាចថ្ងៃទី១៣ ខែមិនា ម្ចាស់បានប្ដឹងឲ្យនគរបាល ប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៏ ។
FB_IMG_1489487528685
ប្រភពដដែលបានបន្តថា ខណៈនោះនគរបាលបានចុះទៅកាន់ទីតាំងឃ្លាំងខាងលើ ដើម្បីដកហូតយក ម៉ូតូរ៉ឺម៉កកង់បីដែលបានរកឃើញនោះប្រគល់ទៅឲ្យម្ចាស់វិញ ប៉ុន្តែពេលនោះម្ចាស់ឃ្លាំងអាងខ្នង មិនព្រម ប្រគល់ឲ្យឡើយ កម្លាំងនគរបាលបានន្រចាំការនៅទីនោះ រហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី ១៤ ខែមិនា ទើបម្ចាស់ឃ្លាំងបានយល់ព្រមប្រគល់ឲ្យ ហើយនគរបាលបានយកទៅដាក់នៅប៉ុស្ដិ៍ចោមចៅ។
FB_IMG_1489487522294
លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែលទើបកម្លាំងខាងលើ ចុះទៅធ្វើការឆែកឆេរប៉ុន្តែម្ចាស់មិនសហការណ៏ ទៀត រហូតមានការឯកភាពពីលោកព្រះរាជអាជ្ញាររង សាលាដំបូងរាជធានីភ្នំពេញ កម្លាំងក៏បានសម្រេចកាត់ សោរទ្វារឃ្លាំងនោះ ចូលហើយបានឃើញនៅក្នុងឃ្លាំងនោះ មានម៉ូតូកង់បីចំនួន៥គ្រឿង កន្ទុយរ៉ឺម៉ក១គ្រឿង និងរថយន្តចំនួន៤គ្រឿង ដែលមិនទាន់ដឹងថាខុសច្បាប់ឬបែបណានៅឡើយ បន្ទាប់មកសមត្ថកិច្ចបាន ចាក់សោរឃ្លុំបេទ្វារឃ្លាំងនោះជាបណ្ដោះអាសន្នសិនរង់ចាំការស្រាវជ្រាវបន្ត៕

FB_IMG_1489487530755
FB_IMG_1489487526537
FB_IMG_1489487524460