បង្ក្រាបទៀតហើយគ្រឿងមិនដឹងថ្ងៃណាអស់ឡើយបើមេក្លោងមិនទាន់ឃើញចាប់បានដដែលនោះ

ភ្នំពេញ៖
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៧:០០នាទីល្ងាច គណះបញ្ជាកការឯកភាពខណ្ឌដូនពេញ សហការជាមួយ ការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបករណីចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាលទ្ធផល ឃាត់ខ្លួនមនុស្សចំនួន៥នាក់ថ្នាំញៀន១៥កញ្ចប់ ដែកកេះ៥ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។ ចំពោះជនល្មើសនិង វត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
FB_IMG_1489281581184FB_IMG_1489281584541