ឃាត់បុរសម្នាក់ស្តីពីករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ទំនាស់យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួសខ្លួននឹងដៃ)

ភ្នំពេញ៖
​​​-កាលពីថ្ងៃទី០៩-០៣-២០១៧ វេលាម៉ោង១៩ម៉០០នាទី ​នៅចំណុចក្បែរវត្តពោធិញាណ ​ផ្លូវបេតុង ក្រុមទី១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងល្បាតនគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លាង ឆាយ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករលើកកញ្ចក់ ស្នាក់​នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទំនាស់យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួសក្បាល) ជនរងគ្រោះ​ឈ្មោះ នុត សុផាត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករលើកកញ្ចក់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះ​យើងបានចាប់​យក​វត្ថុ​តាង​មាន៖​កាំបិតបុ័ងតោដងឈើ ចំនួន ០១ ដើម ។ បច្ចុប្បន្នជនសង្ស័យខាងលើ​ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បី​កសាង​​សំណុំ​រឿង ៕
FB_IMG_1489228215484
FB_IMG_1489226273110