រថយន្តទាហានពាក់ស្លាកលេខខេមរភូមិន្ទួ0237052 បើកបុករថយន្តកាមរីបាឡែនហើយ ពេលបើកតាមកៀរបន្ថែមទៀត

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តដឹកទាហានពាក់ស្លាកលេខខេមរភូមិន្ទួ0237052 បានបើកបុកនិងកៀរបន្ថែមលើរថយន្តកាមរីបាឡែនមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ រថយន្តបង្កហេតុបានព្យាយាមបើកគេចខ្លួន ។ ឃើញដូច្នេះភាគីរថយន្តកាមរីរងគ្រោះ ក៏បានបើកដេញតាម តែត្រូវរថយន្តទាហានបើកកៀរបន្ថែមទៀត ដើម្បីរត់គេចពីបញ្ហាមិនទទួលខុសត្រូវ ។ ដោយម្ចាស់រថយន្តកាមរីមានការភិតភ័យ ក៏លែងហ៊ានបើកតាម បណ្តោយឲ្យរថយន្តបង្កហេតុបើកគេចបាត់ទៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខក្រសួងការងារ សង្កាត់ទឹកល្អក់ទី១ ខណ្ធទួលគោក ។
បច្ចុប្បន្នភាគីរថយន្តកាមរីបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកឲ្យជួយអន្តរាគមន៍តាមនីតិវិធី ៕
FB_IMG_1489143623787
FB_IMG_1489143626396