ពេលនេះកម្លាំងនគរបាល ចាប់រថយន្ត”Ford”បានហើយប៉ុន្ដែជនបង្កកំពុងគេចខ្លួនបាត់ហើយជនរងគ្រោះត្រូវបានម្ចាស់រថយន្ដបង្កសងសំណង​១ម៉ឺនដុល្លារ​

(ភ្នំពេញ)៖ ករណីរថយន្ដ”Ford”ជិះបញ្ច្រាសផ្លូវហើយដេញវាយបែកកញ្ចក់ រថយន្តជនរងគ្រោះថែមទៀតនោះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខមន្ទីរពេទ្យកុមារជាតិរហូតមកដល់បន្ទាយយោធាដេអិនក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ព្រឹត្តិការណ៍បើករថយន្តម៉ាក Ford ពណ៌ស ប្រភេទ Pick Up ពាក់ស្លាកលេខភ្នំពេញ2AN-3591 ផលិតឆ្នាំ២០១៧ បើកបញ្រ្ចាសផ្លូវ ហើយថែមទាំងដេញវាយបែកកញ្ចក់រថយន្តជនរងគ្រោះ១គ្រួសារ ដែលមានទាំងក្មេងតូចៗធ្វើឲ្យកក្រើកទាំងកណ្ដាលយប់។
ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរ បាលឃាត់រថយន្ដបង្កបានហើយនៅថ្ងៃទី១០ខែមីនាឆ្នាំ២០១៧។ ខណះពេលនេះអ្នកបើករថយន្តនិងជាជនបង្កព្រមទាំងបក្ខពួកបាន និងកំពុងរត់គេចខ្លួន។

បើតាមសម្ដី អ្នកស្រី ជា ធារី បាន ប្រាប់សមត្ថកិច្ចថាអ្នកដែលបើក រថយន្ត ទៅបង្កហេតុខាងលើនេះ គឺជាអ្នកបើករថយន្តឲ្យអ្នកស្រី ដែលថ្ងៃកើតហេតុនោះពេលជូន អ្នកស្រី​មកដល់ផ្ទះ ដូចសព្វមួយដង គឺឲ្យអ្នកបើករថយន្តរូបនេះយក រថយន្តទៅដាក់ក្នុងដីឡូតិ៍របស់ខ្លួន តែផ្ទុយទៅវិញបែររូបគេបើកទៅបង្កហេតុយ៉ាងដូច្នេះ។
ក្រោយពេលដឹងពីសកម្មភាពធ្វើខុសច្បាប់បែបនេះអ្នកស្រី ជា ធារី
បានយល់ព្រមចេញថ្លៃខូចខាតចំនួន១ម៉ឺនដុល្លារទៅឲ្យជនរងគ្រោះដែលមានឈ្មោះ អោម សិលា ភេទ ប្រុសអាយុ៣១ឆ្នាំរស់នៅសង្កាត់ផ្សារចាស់ខណ្ឌដូនពេញជាម្ចាស់រថយន្ត ឡុសស៊ីស RX-400 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AP-7576ប្រមាណ១ម៉ឺនដុល្លារ។

អ្នកស្រី ជា ធារី បានបន្ដទៀតថា បើទោះបីភាគីជនរងគ្រោះបានយល់ព្រមដកពាក្យបណ្តឹងពីអធិការនគរបាលខណ្ឌ៧មករាក៏ដោយនោះប៉ុន្តែយោងតាមរបាយការណ៍របស់មត្ថកិច្ចអ្នកបើករថយន្ដបង្កមានឈ្មោះ”សូនីកា”ដែលនៅពេលនេះមិនអាចទាក់ទងបាននិងដឹងថាលាក់ខ្លួននៅទីណាទេហើយទើបតែមកធ្វើជាអ្នកបើករថយន្តឲ្យអ្នកស្រី ជា ធារី ប្រ ហែលជា ៥ ទៅ ៦ខែប៉ុណ្ណោះ៕
received_266414077119483received_266414153786142received_266414167119474