រថយន្ត​ក្រុមហ៊ុន​ស្រា​បៀរ​”Angkor​ “បើកបរបុក​រថយន្ត​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ”Lyyon”បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង​រង​របួស​ធ្ងន់​ម្នាក់​

កំពង់ចាម​:​ បុរស​​ម្នាក់​ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​​មួយរំពេច និង​ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។គ្រោះ​ថ្នាក់​ចរាចរណ៍​នេះបង្ក​ឡើង​ដោយ​រថយន្ត​ក្រុមហ៊ុន​ស្រា​បៀរ​”Angkor”បាន​បើក​ទៅ​បុក​គូទ​រថយន្ត​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​”Lyyon​”ដែល​កំពុង​តែ​ឈប់​ចតនៅ​ចិញ្ចើម​ផ្លូវ​។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​២និង​៥នាទី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ មីនា​ ឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៦១ស្ថិតក្នុងភូមិសង្កើបឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
FB_IMG_1489057738994
FB_IMG_1489057744022
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ឡើង​ដោយរថយន្ត១គ្រឿងម៉ាក”ហ៊ីយ៉ាន់ដាយ”ពណ៌ក្រហមដែលពាក់ផ្លាកលេខតាកែវ 3A-2199​ ដែល​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​”Angkor” បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅកើតលុះមកដល់ចំណុចកេីតហេតុ​ខាង​លើ​ ក៏​បាន​បុក​ពី​ក្រោយ​រថយន្ត​ម៉ាក​​ហ៊ីយ៉ាន់ដាយ​ ពណ័ស​ ពេញមួយទំហឹងពាក់ស្លាកលេខ​តាកែវ​ 3A-1158​ ដឹក​ទឹក​បរិសុទ្ធ​”Lyyon”ដែលកំពុងតែឈប់ចតនៅចិញ្ចើមថ្នល់បណ្តាលឲ្យបុរសម្នាក់ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​
ចំណែក​អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​អង្គរ​បានរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អ្នក​បើកបរ​រថយន្ត​ដឹក​ទឹក​បរិសុទ្ធ​ មាន​ឈ្មោះ​ចន​ រស្មី​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ គឺ​មាន​សំណាង​ល្អ​មិន​រង​របួស​ទេ​ ចំណែក​ព្រូ​រថយន្ត​ជាមួយគ្នា មាន​ឈ្មោះ​ចាន់​ វល័ក្ខ​ ភេទប្រុស​អាយុ​២០ឆ្នាំ​ ត្រូវ​ស្លាប់​បាត់បង់​ជីវិត​
អ្នក​ទាំង​២មានទីលំនៅ​ភូមិ​ទួល​ថ្ម​ ឃុំ​ថ្មពួន​ ស្រុក​ពៃឈរ​ ខេត្ត​កំពង់ចាម​ជាមួយគ្នា។

ចំណែក​ព្រូ​រថយន្ត​ស្រា​បៀរ​”Angkor”​ឈ្មោះ​ឆែម​ ឆៃ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មានទីលំនៅ​ភូមិ​តាំង​ស្នាយ​ ឃុំ​រការ​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ គឺ​រង​របួស​ធ្ងន់ធ្ងរ​។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមកធ្វើការអន្ដរាគមន៍​និង​វាស់វែង​ ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ និង​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​

​រថយន្ត​ទាំង​២គ្រឿង​ ត្រូវ​អូស​យក​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​បាធាយ​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕
FB_IMG_1489057751533
angkor
angkor

FB_IMG_1489057741911