បង្ហាញខ្លួនជនដៃដល់ចំនួន៩នាក់ក្នុងករណីកាប់ជនរងគ្រោះដាច់ដៃម្ខាងនិងករណីកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋកាលពីថ្ងៃទី៤ដើមខែនេះ

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ លោក យឹម សារ៉ាន់ អធិការនគរ បាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ហាញមុខក្រុមជនដៃដល់ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់ត្រឹមតែរយះពេលខ្លីចំនួន៩នាក់ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

លោកយឹមសារ៉ានអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា​ជនសង្ស័យទាំង៩នាក់
-ទី១ ឈ្មោះប៊ូអាសេអូ ភេទប្រុសអា យុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជាមេក្លោង
-ទី២ឈ្មោះយ៉ៅយី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះ ជួលក្នុងភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ -ទី៣ឈ្មោះរស់ រីម អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់ នៅផ្ទះជួលក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ​ -ទី៤ឈ្មោះ កុសល់​ កំសាន្ត អាយុ១៩ ឆ្នាំ មុខរបរកម្មករលើកការ៉ូ ស្នាក់នៅមិនពិតប្រកដ
-ទី៥ឈ្មោះធាណុប អាយុ១៩ឆ្នាំ
-ទី៦ឈ្មោះវឿន​ថេរ៉ាអាយុ១៦ឆ្នាំ
-ទី៧ឈ្មោះហុំសំណាងអាយុ១៨ ឆ្នាំកម្មករសំណង់ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ
​ -ទី៨ឈ្មោះលឹមរ៉ូ​ ឌី​ អាយុ៨ឆ្នាំ​
-ទី៩ឈ្មោះឌី​ប៉ូលីន​ អាយុ២១ឆ្នាំ

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើជាបន្តបន្ទាប់សមត្ថកិច្ចដកហូតបានវត្ថុតាង៖

ដាវសាមូរ៉ៃ១ដើម ស្លាកលេខម៉ូតូ២ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
​ លោកអធិការបានបន្តទៀតថាកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែ មីនាឆ្នាំ២០១៧ក្រោយពេលពួកគេមានទំនាស់រាំប៉ះគ្នានៅក្នុងក្លឹបឌីស្កូយីហោ“ហ្វាន់ក្លឹប”ស្ថិតនៅក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យហើយក្រោយពេលចេញពីក្លឹបវិញក៏ត្រូវបានក្រុមជនដៃដល់តាមកាប់បណ្តាលអោយដាច់ដៃម្ខាងហើយជនបង្កបាននាំគ្នាគេចខ្លួនអោយ។
បន្ទាប់ពីទទួលដំណឹងភ្លាមលោកក៏បានបញ្ជាកកម្លាំងអោយតាមស្រាវជ្រាវចាប់ក្រុមបង្កទាំងនោះត្រឹមតែរយះពេលខ្លីកម្លាំងនគរបាលក៏បានឃាត់ខ្លួនក្រុមជនដៃដល់ជាបន្តបន្ទាប់។
រហូតមកដល់ព្រឹកថ្ងៃទី៨មីនាទើប​ នគរបាលធ្វើការបង្ហាញមុខជាសាធារណះនៅអធិការនគរបាលផ្នែកព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យ។
​ លោកបានបន្តទៀតថាជនសង្ស័យទាំងនេះក៏ជាប់ពាក់ព័ន្ធការកាប់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋផងដែរកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧កន្លងទៅស្ថិតនៅមុខកាហ្គាស់សាំងតេឡាសង្កាត់ចោមចៅ។

យ៉ាងណាក៏ដោយសម្រាប់បក្ខពួកផ្សេងទៀតបាននិងកំពុងរត់គេចខ្លួនតែកម្លាំងនគរបាលបន្តតាមចាប់ខ្លួនហើយ។
​ បច្ចុប្បន្នក្រុមទាំងនេះនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលារដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
FB_IMG_1488979154253
FB_IMG_1488979156571

FB_IMG_1488986920555