ដំណឹងថ្មីសម្រាប់ខណ្ឌដង្កោថ្ងៃនេះ​ ពីគេហទំព័រដំណឹងយប់មិញ​

ភ្នំពេញៈ​ មេឆ្នោតដ៏ល្បីល្បាញចំនួនពីររូបកំពុងប្រកួតប្រជែងគ្នាបែកចែកកូនកញ្ច្រែង របស់ខ្លួន​ ដាក់តាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានខណ្ឌដង្កោ​ ជាពិសេសក្នុងបុរីពិភពថ្មី​ នឹងបុរី​ចំការដូង(ជុំវិញផ្សារតែម្តង)​ ហើយនឹងផ្សារទើបតែបើកថ្មីនៅផ្លូវបឹងតាម៉ាត​ រួមជាមួយម្តុំផ្សារសារឿនយ៉ានី​ ។ ល។ ពួកយើងរងចាំមើលថាឈ្មួញល្បែងដ៏ល្បីឈ្មោះទាំង២រូបនោះ​ នរណាអាចកាន់កាប់គ្រប់គ្រងអាណាចក្រខណ្ឌដង្កោបាន​ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏គេសង្ឃឹមថា​ អាជ្ញាធរខណ្ឌដង្កោជាពិសេសលោក​ នុត​ ពុធ​ដារ៉ា​ អភិបាលខណ្ឌនឹងលោកវរៈសេនីយទោ​ ជឹម​ សីុថា​ អធិការនគរបាលខណ្ឌ​ រួមជាមួយនឹងលោក​ ស​ សោភ័ណ្ឌ​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ​ នឹងប្រើអំណាចជាម្ចាស់មូលដ្ឋានទប់ស្កាត់ចំពោះការឈ្លៀនពានរបស់មេល្បែង(កន្ទុយលេខ)ទាំងនោះទាល់តែបាន​។