សន្តិសុខផ្សារអូឡាំពិកយកកាំភ្លើង​AKបាញ់ធ្លាយបំពងកខ្លួនឯងនៅក្នុងផ្សារដោយបង្សល់ទុក្ខសំបុត្រស្នេហា៣សន្លឹក

ភ្នំពេញៈ​ករណីអត្តឃាតដោយបុរសម្នាក់បានយកកាំភ្លើង​AK បាញ់សំលាប់ខ្លួនឯង មួយបានកើតឡើងនៅចំណុចក្នុងមជ្ឈមណ្ឌមពាណិជកម្មផ្សារអូឡាំពិកជាន់ទីបីលើអាងទឹក ក្រុម១៣ ភូមិ០២សង្កាត់អូឡាំពិក ខណ្ឌ ចំការមនរាជធានីភ្នំពេញ​ ដោយហេតុការណ៍នេះកើតនៅវេលាម៉ោង០៩”១០នាទីថ្ងៃទី២៧.ធ្នូ.២០១៦។
​ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា​
ជនរងគ្រោះមានឈ្មោះស្រុង ឈិនឡុងភេទប្រុសអាយុ​២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារអូឡាំពិកស្នាក់នៅក្នុងផ្សារអូឡាំពិក បានយកអាវុធAK47 បាញ់សំលាប់ខ្លួនឯងចំនួនមួយគ្រាប់ត្រូវចំបំពង់កខាងឆ្វេងធ្លាយទៅក្រោយរងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីររស្សុី ។ សមត្ថកិច្ចបានបន្តថា​ នៅជុំវិញទីតាំងកើតហេតុគេសង្កេតឃើញសំបុត្រចំនួនួបី​សន្លឹក​ ដែលសរសេររៀបរាប់យ៉ាងកំសត់ពីរឿងស្នេហា​ ។
​ ដូច្នេះចំពោះករណីខាងលើនេះសមត្ថកិច្ចនឹងមន្ត្រី​ ជំនាញ់បានសន្និដ្ឋានថា​ មូលហេតុដែលឈានអោយសន្តិសុខផ្សារយកកាំភ្លើងបាញ់ប្រហារខ្លួនដោយគ្មានស្តាយស្រណោះនោះ​ គឺមកពីរូបគេមានវិបត្តិស្នេហា​ នេះបើយោងតាមសំបុត្រសរសេររៀបរាប់ទុក្ខនៅក្បែរខ្លួនជនរង់គ្រោះ៕​

image image image image