អធិការខណ្ឌដង្កោ​ដឹកនាំកម្លាំងក្រោមឱវាទគោរពវិញ្ញាខ​័ន្ឌនគរបាលមណ្ឌលដែលស្លាប់ដោយសារជំងឺមហារីកបំពងក​

ភ្នំពេញ​ ៈ​ នៅថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៦ វេលាម៉ោង០៩និង៣០នាទី លោកវរសេនីយ៍ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួមមានលោកអធិការរង លោកនាយផ្នែកទាំង៩ លោកនាយប៉ុស្តិ៍ទាំង១៣ និងមន្ត្រីខណ្ឌដង្កោ ទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោកអនុសេនីយ៍ទោ ឡុង សុហ៊ន មន្ត្រីប៉ុស្តិ៍ដង្កោ ដែលបានទទួលមរណៈភាព។

លោកវរសេនីយ៍ទោ ជឹម សុីថា​ បានថ្លែងថា​ លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះការទទួលមរណៈភាពរបស់លោកអនុសេនីយ៍ទោ ឡុង សុហ៊ន មន្ត្រីប៉ុស្តិ៍ដង្កោ​ ដែលបានទទួលមរណៈភាព​ កាលពីថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១៤និង០៥នាទី ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគគាពាធ (ជំងឺមហារីកបំពងក​ )​ ហើយក្នុងចូលរួមគោរពវិញ្ញណខ័ន្ឌ​ខាងលើ​ មន្ត្រីទាំងអស់រួមទាំងលោក​ បានចូលរួមរំលែកទុក្ខថវិកាសរុប​ចំនួន១.២០០.០០០រៀល ដល់ក្រុមគ្រួសារនៃសព៕

image image image