ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៧៥គ្រួសារ នៅសង្កាត់ក្រាំងធ្នងទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ

ភ្នំពេញៈ ប្រជាជនរងគ្រោះដោយទឹកជំនន់និងចាស់ជរានិងអ្នកមានជីវភាពក្រីក្រនួន៧៥គ្រួសារ រស់ នៅសង្កាត់ក្រាំងធ្នង់ បានទទួលអំណោយពី សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី – ហ៊ុនសែន តាមរយះលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា ប្រចាំខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២០ខែតុលា ឆ្នាំ២០១៦ដោយមិនប្រកាន់និន្នាការ គណបក្សនយោបាយ។
អំណោយដែលត្រូវបានគេយកមកឧបត្ថម្ភចែកជូនប្រជាជនទាំងនោះ ជាក់ស្តែងនៅក្នុងគ្រួសារនីមួយៗបានទទួលនូវ ថវិកាចំនួន៤ ម៉ឺនរៀល អង្ករ១បាវ ទម្ងន់៣០គីឡូក្រាម និងមី ១កេស ត្រីខកំប៉ុង១យួ និងកញ្ចប់សម្ភារៈចំនួន១ក្នុងនោះមានៈ មុង១+ក្រមា១+ សារុង១+ភួយ១ ។
ឆ្លើយតបទៅនឹងវត្តមាននៃការនាំយកអំណោយមកចែកជូនបងប្អូនប្រជាជនដែលកំពុងជួបទុក្ខកំបាកនេះ លោកអភិបាលខណ្ឌបានពន្យល់ប្រាប់ជូនពួកគាត់ថា ទាំងនេះគឺជាឆន្ទៈរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី-ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែណែនាំអោយលោកយកចិត្តទុក្ខដាក់ដល់ប្រជាជននៅក្នុងមូលដ្ឋាន ជាពិសេសជនរងគ្រោះនិងជនចាស់ជរា ឬទីទ័លក្រតែងតែបានទទួលនូវការឧបត្ថម្ភ នូវស្បៀងអាហារនិងសម្ភារះប្រើប្រាស់ផ្សេងៗមួយចំនួនពីសម្តេចតាមរយៈ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ។ លោកក៏បានជំរាបជូននិងសូមអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមួយចំនួនទៀត ដែលពុំទាន់បានអំណោយ ព្រោះអាជ្ញាធរតម្រូវការអោយតែអ្នកដែលរងគ្រោះជាក់ស្តែងមុនសិន ហើយនឹងផ្តល់ជូនអោយនៅវគ្គក្រោយៗទៀត ៕

image image image