លោក ឌី រ័ត្នខេមរុណ​ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្តល់ជូនអង្គការ រស្មីកុមាកំព្រា និងសិស្សានុសិស្សមានជីវភាពខ្វះខាត

ភ្នំពេញៈ​ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនដល់អង្គការ រស្មីកុមាកំព្រា និងសិស្សានុសិស្សមានជីវភាពខ្វះខាត សរុបចំនួន១០៦នាក់ ស្ថិតនៅក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលកម្មវិធីនេះធ្វើឡើងបន្ទាប់ពីពិធីចែកអំណោយមនុស្សធម៌នៅសង្កាត់ចាក់អង្រែលើ ជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនអង្គការ រស្មីកុមារកំព្រា និងសិស្សានុសិស្ស រួមមាន៖
សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ៕

image image image image image