លោក បុឹល កុសល ដឹកនាំមន្ត្រីរាជការ និងពលរដ្ឋក្នុងមូលដ្ឋានមកធ្វេីបុណ្យកាន់បិណ្ឌទី៤នៅវត្តឃ្មួញ

ភ្នំពេញះ លោក បុឹល កុសល អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ បានអញ្ជេីញដឹកនាំមន្ត្រី
រាជការនិង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកចូលរួមសូត្រមន្តធ្វេីបុណ្យកាន់បិណ្ឌ នៅវត្តឃ្មួញ កាលពីល្ងាចថ្ងៃទី១៩ហេីយនិងបន្តធ្វេីពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាទនៅព្រឹកថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ២០១៦ដែលជាវេនកាន់បិណ្ឌថ្ងៃទី៤ ក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះ ដែលជាពិធីបុណ្យជាតិដ៏សំខាន់
បំផុតរបស់ប្រពៃណីរបស់ខ្មែរដែលកាន់សាសនាព្រះពុទ្ឋ ជាសាសនារបស់រដ្ឋ។

នៅក្នុងពិធីសូត្រមន្តនោះ ក្រុមអ្នកចូលរួមក្នុងពិធីបុណ្យនេះ បាននាំយកនូវស្បៀងអាហារបំរុងផ្សេងៗ
ជាច្រេីនប្រភេទ និងនាំគ្នារៃអង្គាសប្រាក់ដោយស្ម័គ្រចិត្តនិងសទ្ធាជ្រះថ្លារៀងៗខ្លួនយកមកប្រគេនថ្វាយ
ដល់ព្រះចៅអធិការវត្តដែលជាតំណាងប្រធានសង្ឃគ្រប់គ្រងក្នុងវត្តនេះ។ សម្ភារៈឬទេយ្យទានវត្ថុ ដែល
ត្រូវបានយកកប្រគេនព្រះសង្ឃនៅពេលនោះរួមមាន ប្រាក់ចំនួន១៨៣០០០០រៀល (១លាន៨សែន
និង៣មឺុនរៀល) អង្ករ២បាវទម្ងន់១០០គីឡូក្រាម មីកញ្ចប់១កេសធំ ទឹកដោះគោ១កេសធំ ស្ករសរ
២៥គីឡូក្រាម ត្រីខ ១កេសធំ ទឹកក្រូច៥កេស ទឹកបរិសុទ្ឋ១៥យួ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យជាតិធំជាងគេនិងមានសារៈសំខាន់បំផុត នៃប្រពៃណីខ្មែរដែលត្រូវបានគេនាំ
គ្នាគោរពបូជាតាំងពីដូនតា យូរលុងណាស់មកហេីយ រហូតមកដល់សព្វថ្ងៃនេះ ដែលក្នុងគោលបំណង
សែនព្រេន ម្ហូបអាហារឧទ្ទិសកុសលដល់ជីដូនជីតា ឱពុកម្តាយឬប្តីប្រពន្ឋ បងប្អូនញាតិមិត្តទាំងឡាយ
ដែលបានទទួលមរណៈភាព(ស្លាប់) និងឧទ្ទិសសុំទទួលយកនូវសេចក្តីសុខ ដែលម្ហូបអាហារទាំងនោះ
ត្រូវយកមកប្រគេនបិណ្ឌបាតដល់ព្រះសង្ឃ ឆាន់(ពិសារ) ទេីបអាហារ​និងសំលៀកបំពាក់ទាំងនោះបាន
ដល់ដួងវិញ្ញាណ របស់សព ឬប្រេត ទាំងនោះជាក្រោយ បានឆ្អែតគ្រប់គ្រាន់និងស្លៀកពាក់បាន។ នេះ
បេីយោងតាមឯកសារនៃព្រះគម្ពីរ របស់ព្រះពុទ្ឋដែលបានអ្នកប្រាជ្ញខាងព្រះពុទ្ឋសាសនា បានកត់ត្រា
ចម្លងទុកជាឯកសារសម្រាប់អោយមនុស្សជំនាន់ក្រោយៗនាំគ្នាប្រតិបត្តិ តរៀងមក៕

image image image image