អភិបាលខណ្ឌសែនសុខក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវលុបបំបាត់ល្បែងសីុសងនឹងប្រឹងប្រែងរក្សាសន្តិភាពស្ថេរភាពជូនប្រជាពលរដ្ឋ​ឲ្យកាន់តែល្អប្រសើរ

ភ្នំពេញ​ ៈ​ នារសៀលថ្ងៃទី១៤ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦នេះ​ លោក​ បឹុល​ កុសល​ អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន​ ជាពិសេសកងកម្លាំងនគរបាលខណ្ឌនឹងកម្លាំងកងរាជអាវុធខណ្ឌត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ​ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អ​ នឹង ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងសីុសង​ ដូចជាហ្គេមបាញ់ត្រី​ ល្បែងកន្អុយលេខ​ បៀអាប៉ោ​ សង្វៀនជល់មាន់​ ល្បែងផ្សេងៗអោយអស់ពីមូលដ្ឋាន​ខណ្ឌសែនសុខ។
​ ការក្រើនរំលឹកនេះលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌសែនសុខក្រោមអធិបតីភាពលោក​ បឹុល​ កុសល​ អភិបាលខណ្ឌ​ នឹងមានការ​ចូលរួមពីលោកអភិបាលរង​ខណ្ឌ​ មន្ត្រីសាលាខណ្ឌនឹង អធិការនគរបាលខណ្ឌ​ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ​ នាយប៉ុស្តិ​ ចៅសង្កាត់ទាំង៤សង្កាត់។
​ លោកអភិបាលខណ្ឌបានដាក់បទបញ្ជាអោយកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងមូលដ្ឋានត្រូវដើរសង្កេតមើលនៅសកម្មភាពផ្សេងៗដែលក្រុមបក្សប្រឆាំងគ្រោងនឹងធ្វើដើម្បីងាយស្រួលក្នុងការបង្ក្រាបនឹងទប់ស្កាត់​។ ដោយសារមួយរយះពេលថ្មីៗនេះបក្សប្រឆាំងបានប្រកាសធ្វើមហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា​ ហើយត្រូវបានប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៍ថា​ ប្រឆាំងដាច់ខាតមិនអោយកើតមានបាតុកម្មនៅកម្ពុជា​នោះទេ​ ដូច្នេះក្នុងនាមយើងជាកងកម្លាំងត្រូវអនុវត្តន៍អោយបាននៅបទបញ្ជាយ៉ាងមឺុងម៉ាត់របស់ប្រមុខដឹកនាំ​ ដើម្បីរក្សាបាននៅសុខ​ សុវត្ថិភាព​ ស្ថេរភាពជូនប្រជាជនទូរទាំងប្រទេស​ ។ ក្នុងនោះដែរលោកអភិបាលខណ្ឌបានស្នើដល់អាជ្ញាធរខណ្ឌនឹងសង្កាត់សហការគ្នាសម្រួលចរាចរណ៍នៅទីតាំងណាដែលមានការកក់ស្ទះជាពិសេសរៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជនដូចជាតាមផ្សារជាដើម៕

image image image