ទីបំផុត​! បំបែកសំណុំរឿង​ឃាតកម្ម​ បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ​ឃាតករ​​ដែល​រឹត​.​ក​​សម្លាប់​មិត្តភក្តិ​ខ្លួនឯង​​យក​​ម៉ូតូ​ហើយ​រត់គេច​ ខ្លួន​​ជាង​​១​អាទិ​ត្យ ​ព្រោះតែ​​ឥទ្ធិពល​គ្រឿង​ញៀន​​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​ ពេល​នេះ​​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​ មានជ័យ ដឹកនាំ​ដោយ​លោក​ហួរ ម៉េ​ង​វ៉ាង បាន​តាម​ប្រមាញ់​ចាប់ខ្លួន​​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​​ហើយ ​កាលពី​​​​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា ឆ្នាំ​២០១៦​ ​ដោយ​ត្រូវ​សមត្ថកិច្ច​​​នាំ​ខ្លួន​​មក​ធ្វើ​ត្រាប់​នូវ​សកម្មភាព​​​​ឡើង​ វិញ ។

4e0f7bf3a5187105de4747b39ac029f118e870e0

ជន​សង្ស័យ​​ខាងលើ​​​ឈ្មោះយឺន មាន ​អាយុ​២៧​​ឆ្នាំ ​​ជា​ជាង​​ធ្វើ​ពិ​ដាន​​ផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាយ​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​​ជន​រង​គ្រោះ​ជា​មិត្តភក្តិ​ឈ្មោះ​ជឿន សា​រុំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​​ជាង​ធ្វើ​​ពិ​ដាន​ដូច​​គ្នា ស្នាក់​នៅ​ភូមិ​​ដើម​​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

លោក​​អធិការរង​​ឱ្យ​ដឹង​ថា ដំណើរ​ដើមចម​នៃ​រឿងហេតុ​ខាងលើ គឺ​នៅ​​វេលា​យប់​ម៉ោង​១១​យប់​​ថ្ងៃ​ទី​២ ​ឧសភា ឆ្នាំ​២០១៦ ជន​សង្ស័យ​ ​បាន​​​ទូរស័ព្ទ​ទៅ​រក​​ជន​រង​គ្រោះ ជា​មិត្តភក្តិ​បបួល​គ្នា​មក​សេព​គ្រឿងញៀន​នៅ​ក្នុង​ព្រៃ​ជ្រៅ ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ដោយ​ពេល​នេះ​ ជន​រង​គ្រោះ​​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer​X ពណ៌.​​ស គ្មាន​ស្លាក​លេខ ទៅ​យក​ជនជនសង្ស័យនៅផ្ទះ ​ដើម្បី​មក​សេព​​គ្រឿង​ញៀន​​នៅ​ចំណុច​ដែល​​ណាត់​គ្នា ។

រហូត​​​​​ រំលងអ​ធ្រា​ត្រ ជន​សង្ស័យ​ក៏​​​យក​​ខ្សែ​លួ​ស​រឹង​​មួយ​ខ្សែ​ធ្វើ​សកម្មភាពរឹត​.​ក សម្លាប់​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗនៅ​ក្នុង​ព្រៃ​​តែ​ម្តង រួច​ហើយ​ជិះ​​យក​ម៉ូតូ​របស់​ជន​​រង​គ្រោះ គេចខ្លួន​បាត់​ស្រមោល​ តាំងពី​យប់​ថ្ងៃ​កើតហេតុ ។ រហូត​មក​ទល់​យប់​ថ្ងៃ​ទី​០៩ ឧសភា ក៏​ត្រូវ​​​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​នៅ​ខេត្តកំពង់ចាម​តែម្តង ។

គួរ​រំលឹក​ថា សព​ជន​រង​គ្រោះ​ត្រូវ​​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ ​ឧសភា កន្លងមក ស្ថិត​នៅ​ចំណុច​ព្រៃ​ជ្រៅ​មួយ ស្ថិត​​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បន្ទាប់​ពី​អ្នកស្រុក​ក្បែរ​នោះ​យក​ភ្លើង​ដុត​កម្ទេច​ព្រៃ​ចាស់​ៗ​ចោល ។ ពេល​កំពុង​ដុត​នោះ ភ្លើង​បាន​ឆាបឆេះ​ខ្លួនប្រាណ​​អស់​ទៅ​ហើយ ទើប​អ្នក​ដែល​ដុត​ដឹង​​ថា មាន​មនុស្ស​ដេក​ស្លាប់ ។

ក្រោយ​ការ​ប្រទះ​ ឃើញ សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួត​ពិ​និ​ត្រ ដោយ​មាន​​ភស្តុ​តាង​មួយ​ចំនួន សង្ស័យ​​ទាក់​ទឹ​ន​នឹង​ករណី​​ឃាតកម្ម ក៏​បើក​ការ​ស្រាវជ្រាវ​​តាមដាន រហូត​ឈាន​ដល់​ការ​​ចាប់ខ្លួន​ឃាតករ​​បាន​តែ​ម្តង​ទៅ ។ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

 

គួររំលឹកផងដែរថា សាកសពដែល​ស្អុយ រលួយ សល់តែលលាដ៍​ក្បាល ត្រូវបានកម្លាំងនគរ​បាលខណ្ឌមាន​ជ័យ សហការជាមួយ​កម្លាំងនគរ​បាលស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម បើកការស្រាវជ្រាវ រហូតឈាន​ទៅដល់ការវែកមុខ ជនសង្ស័យបាន​ហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

បើតាមរបាយ ​ការណ៍របស់ នគរបាល​បានបញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ យឺន មាន អាយុ២៧ឆ្នាំ មុខរបរជាង​ពិដានផ្ទះ មានទីលំនៅ​ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

នគរបាលបានបញ្ជាក់ថា «ការសម្លាប់នេះជាករណីប្លន់ដើម្បីយកទ្រព្យសម្បត្តិ ចំណែកទ្រព្យដែល​បាត់បង់រួមមាន ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ ទឹកប្រាក់ សេរី២០១៦ គ្មានស្លាកលេខ ទូរស័ព្ទ១គ្រឿង ម៉ាកiPhone»។

របាយការណ៍ដ៏ដែល​ បានបញ្ជាក់ថា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១១៖០០ព្រឹក មានឈ្មោះ ពេជ្រ រដ្ឋា ភេទស្រី អាយុ២០ឆ្នាំ បានមកពិនិត្យលើវត្ថុតាង​ដែលបន្សល់​ទុកនៅលើសាកសព រួចក៏អះ​អាងថា វត្ថុតាងដែល​រកឃើញនេះ គឺពិតជារបស់​ជនរងគ្រោះ​ឈ្មោះ ជឿន សារុំ (ត្រូវជាប្អូន​ជីដូនមួយ) ដែលបានបាត់​ខ្លួនចេញពីផ្ទះ​នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៧​៖០០នាទី ដោយជនរងគ្រោះ​យកម៉ូតូ១គ្រឿង​ Zoomer-X ទៅឌុប​ឈ្មោះ យឺន មាន (ជាអ្នកនៅ​ស្រុកជា​មួយគ្នា) លុះមកដល់ម៉ោង​២០៖២៥នាទី កំលាំងនគរបាលខណ្ឌមានជ័យ​សហការ​ជាមួយកំលាំង​ប៉ុស្តិ៍បារាយណ៍ និងកម្លាំងអធិការ​ដ្ឋាន នគរបាល​ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចុះឃាត់ជន​សង្ស័យ​ឈ្មោះ យឺន មាន កំពុងលាក់ខ្លួន​នៅផ្ទះភូមិខ្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម យកមកធ្វើការសាកសួរ ទើបជនសង្ស័យឈ្មោះ យឺន មាន បានឆ្លើយសារភាពថារូបគេ និងបក្ខពួកឈ្មោះ សឹង្ហ, ឈ្មោះ វីរៈ (កំពុងគេចខ្លួន) បានធ្វើសកម្មភាពសម្លាប់​ជនរងគ្រោះ​ឈ្មោះ ជឿន សារុំ យកទ្រព្យ​សម្បត្តិកាល​ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង​២០៖០០នាទី នៅចំណុចវាលបឹង​ចារ៉ាច ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ប្រាកដមែន។

បច្ចប្បន្នជនសង្ស័យត្រូវ​បានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លូនទៅ​តុលាចាត់ការតាម​នីតិវិធី៕

7f55c33d36c160c986bedd778c1c8379e6d44d46 53d6b490bf6ae3c7afaec0b15f0e8d1b57e3916f 79da6ceee86bf15605f8c28620b382838ffa0146 0212fe85849208c6a5d8c77c6db1faff61c642adប្រភព ៖ កោះសន្តិភាព