បុរសម្នាក់បើកឡានបុកមនុស្សស្លាប់ ភ័យពេកបើករត់រួចចុះពីរថយន្តលោតចូលទឹកទន្លេស្លាប់

ក្រចេះ៖ កាលវេលាម៉ោង ១២និង១៥នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊ាំយ៉ុងបើកបុកស្ត្រីវ័យចំណាស់កំពុងជិះកង់តាមផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ដោយឡែកជនបង្កភ័យស្លន់ស្លោបើករថយន្តគេចខ្លួនមិនស្គាល់ផ្លូវច្បាស់សាល់ដល់ចំណុចផ្លូវទាល់ក៏ចុះពីរថយន្តលោតចូលទឹកទន្លេបណ្ដាឲ្យលង់ស្លាប់ ។ ពេលនេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចោមរោមមើលនិងកំពុងស្រង់សាកសព។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិរការកណ្ដាល សង្កាត់-ក្រុង-ខេត្តក្រចេះ៕

image image image image image image