បញ្ចូនខ្លួនជើងខ្លាំង សាន ប៊ុនធឿន ដែលជេរថ្នាក់ដឹកនាំកំពូល មកតុលាការជាលើកទី២

រាជធានីភ្នំពេញ ៖ លោកសាន ប៊ុនធឿន ដែលមជ្ឈដ្ឋានទូទៅស្គាល់ថា ជា ជើងខ្លាំងមួយរូបផ្នែកបង្ហេាះព័ត៌មានលើសង្គមហ្វេសបុក ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ចូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្តងទៀត ដើម្បីធ្វើការសាកសួរនាំ ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ចរាចរណ៍ជើងគោក ដោយបានបើកបរពេលកំពុងស្រវឹង លើសពីនេះបានបានថតវីឌីអូរស្រែឡូឡារ និងជេរប្រមាថធ្ងន់ៗ ដល់ថ្នាក់ដឹកនាំកំពូលៗ ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្កអោយមានការប៉ះពាល់ដល់ កត្តិយសថ្នាក់ដឹកនាំ និង សណ្តាប់ធ្នាប់សាធារណះ ។

សូមបញ្ជាក់ថា កាលពីវេលារសៀលម្សិលមិញ លោកសាន ប៊ុនធឿនត្រូវបានបញ្ចូនខ្លួនមកសាកសួរម្តងរួចមកហើយ ប៉ុន្តែមិនទាន់សម្រេចយ៉ាងណាទាំងអស់ ក្រោមការសាកសួរពីសំណាក់ លោកព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង ។
សូមបញ្ជាក់ថា លោកសាន្ត ប៊ុនធឿន មានវ័យ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ រូបលោកត្រូវបានសមត្ថកិច្ច ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅកំបូល ក្នុងសង្កាត់កំពូល ខណ្ឌពោធិ៍សែនជ័យ ក្រោយសមត្ថកិច្ចវាស់ជាតិអាកុលលើរូបលោក ឃើញថា មានកម្រិតខ្ពស់ ខុសពីច្បាប់ចរាចរណ៍ជើងគោក ។ ក្រោយវាស់ជាតិអាកុលរួចហើយ លោកសាន្ត ប៊ុនធឿន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់ការិយាល័យចរាចរណ៍ជើងគោកទាំងយប់ ប៉ុន្តែមុនពេល លោកត្រូវបានបញ្ចូនខ្លួនមក លោកបានថតវីឌីអូរមួយបង្ហោះលើបណ្តាញសង្គមហ្វេសបុកដោយបានជេរប្រមាថធ្ងន់ៗ ដល់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕ លីហេង

image

image

image