បញ្ចូនខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន ជាង កន្លះគីឡូក្រាម មកតុលាការ ជាលើកទី២

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ នេះជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការបញ្ចូនខ្លួនពួកគេទាំង២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនាំបន្ថែម ជាលើកទី២ ពាក់ព័ន្ធនឹងគ្រឿងញៀនជាង កន្លះគីឡូក្រាម បន្ទាប់ពីម្សិលមិញសមត្ថកិច្ចបញ្ចូនខ្លួនមកសាកសួរម្តងរួចមកហើយប៉ុន្តែគ្មានលទ្ធិផល ក្រោមការសាកសួររបស់លោកព្រះរាជអាជ្ញាររង ខាំ សុផារី ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះ គឹម សុខហៃ ហៅហៃ អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្សារឌុយមិច សង្កាត់មោរម្យ ខណ្ឌ៧មករា និងទី២មានឈ្មោះសុខ លីន ហៅកក្តដា អាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ ពួកគេទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោហ៊ុន សុធី អធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង15និង00នាទីល្ងាចថ្ងៃទី9ខែមិនាឆ្នាំ2016ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ ខាំហ្វតហោស ( Comfort House ) មានទីតាំងស្ថិត តាមបណ្តោយផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៤នឹង៥០នាទីល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ។

 

ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចបានធ្វើការរឹបអូស ថ្នាំញៀនប្រភេទក្រាមសថ្លាដែលហៅថាម៉ាទឹកកកចំនួន ០៦កញ្ចប់ធំ ស្មើរនឹង ជិត១គីឡូក្រាម ,ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket scal ចំនួន ០១គ្រឿង , ទូរស័ព្ទចំនួន ០៤គ្រឿង , ខ្សែកលោហធាតុស្លេក ០១ខ្សែមានបន្តោងរូបព្រះអង្គ , រួមទាំងវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ ៕ លីហេង

image

image

image