វាយសង្សារ ២ចបកាប់ និងច្រើន ដំបងរហូតសន្លប់ ហើយចាប់រំលោភបានសម្រេច


ខេត្តបាត់ដំបង ៖ យុវជនសង្ស័យម្នាក់ បានវាយសង្សារ ២ចបកាប់ និងច្រើនដំបង រហូតសន្លប់ ហើយចាប់រំលោភបានសម្រេច រួចគេចខ្លួនបាត់ ពេលឪពុកម្តាយ នារីរងគ្រោះ រវល់ទៅរកត្រី និងកំពិស នៅវាលស្រែ ចម្ងាយ ៣០០ម៉ែត្រ ពីខ្ទមចាំស្រែ កាលពីម៉ោង ៧យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាល ស្វែងរកឃាត់ខ្លួន កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ហើយកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន ចាត់ការតាមច្បាប់។

 

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ គឿន សុគីម អាយុ ១៦ឆ្នាំ រងរបួសលើចុងភ្នែកខាងស្តាំ ១ចបកាប់ និងត្រូវថ្គាមស្តាំ ក្បែរត្រចៀក ១ចបកាប់ និងស្នាមជាំ នៅដើមដៃស្តាំផងដែរ រហូតសន្លប់។ ជនរងគ្រោះ មានម្តាយឈ្មោះ ស៊ុន សឿន អាយុ ៥២ឆ្នាំ មានប្តីឈ្មោះ គុណ សុគឿន អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល។ ចំណែកយុវជនសង្ស័យ មានឈ្មោះ ម៉េត ពឿន អាយុ ១៧ឆ្នាំ ត្រូវសង្សារជនរងគ្រោះ មានទីលំនៅ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល។
ម្តាយជនរងគ្រោះឈ្មោះ ស៊ុន សឿន បានឲ្យដឹងថា នៅម៉ោង ៩ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ កូនស្រីជាជនរងគ្រោះ នៅជាមួយប្អូនស្រី អាយុ ១៣ឆ្នាំ ម្នាក់ទៀត បានទូរស័ព្ទប្រាប់ម្តាយថា ឈ្មោះ ម៉េត ពឿន អាយុ ១៧ឆ្នាំ ជាសង្សារ បានទូរស័ព្ទ សុំមកលេង នៅខ្ទមចាំចំការ រីឯម្តាយក៏ឆ្លើយ តាមទូរស័ព្ទថា បើគេមក លេងធម្មតា ក៏មកចុះ។ លុះម៉ោង ១០យប់ ម្តាយនិងឪពុក បានត្រឡប់មកពី រកកំពិសនិងត្រីវិញ ក៏ឃើញកូនស្រីរងគ្រោះ ដេកសន្លប់ក្បែរខ្ទម ក៏រាយការណ៍ ជូនសមត្ថកិច្ចតែម្តង។ ចំណែកកូនស្រី ម្នាក់ទៀត អាយុ ១៣ឆ្នាំ ដេកក្នុងខ្ទម ជាមួយបងស្រីវា (ជាជនរងគ្រោះ) មិនដឹងរឿង ហេតុកើតឡើងទេ ថ្លង់ស្តាប់មិនឮដោយនៅក្បែរនោះ មានគេបញ្ឆេះ ម៉ាស៊ីនភ្លើងផង ។
ឈ្មោះ ម៉េត ពឿន បានសារភាពថា ពេលខ្លួនមានបំណង រំលោភនាង តែនាងមិនព្រម ដោយនិយាយថា បើម៉ែដឹងពិតជាមានរឿង ភ្លាមនោះក៏យកដំបង ចបកាប់ កាប់នាង ហើយនាងនៅតដៃ ក៏យកដំបងវាយបន្ថែម រហូតសន្លប់ ហើយចាប់រំលោភ រហូតបានសម្រេច រួចក៍ជិះម៉ូតូ គេចខ្លួនតែម្តង។

តាមការសាសួរ ជនសង្ស័យ មានបំណងរំលោភ តែខ្លាចឪពុកម្តាយនាងដឹង ក៏មានវិធានការ វាយសម្លាប់បំបិតមាត់ តែសំណាងល្អ ជនរងគ្រោះ នៅមានអាយុជីវិត ហើយជនសង្ស័យ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់ ៕

 

image

image

image

image