បុរសម្នាក់មានវិប្បត្តក្នុងចិត្តមិនហានប្រាប់ម្តាយសម្រេចយកក្រមាចង.ក ផ្តាច់ជីវិតខ្លួនឯងក្បែរកន្លែងសម្រាករបស់ម្តាយខ្លួន

ភ្នំពេញ បុរសម្នាក់បានធ្វើអត្តឃាត់ដោយចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុបន្ទាប់ពីផឹកស្រាស្រវឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេកាលម៉ោង១០យប់ថ្ងៃទី៩ខែគុម្ភះ ឆ្នាំ២០១៦ នៅភូមិព្រៃព្រីកត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
ជនរងគ្រោះឈ្មោះយឺន វុទ្ធី ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មកសំណងស្នាក់នៅកន្លែងកើតហេតុ ។

តាមសំដីឈ្មោះយឺន ស្រីណែត អាយុ៣៩ឆ្នាំ ត្រូវជាបងស្រីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានដេកមើលទូរទស្សន៍ធម្មតានៅខាងក្រោមផ្ទះចំណែករួបគាត់ដេកក្នុងអង្រឹងនៅចំងាយគ្នាប្រហែល៥ម៉ែត្រ បន្ទាប់មករួបគាត់ក៏បានបិទភ្លើងដេកលក់មួយសំបក់បានប្រហែល២០នាទីក្រោយមករួបគាត់បានភ្ញាក់ដឹងខ្លួនក្រលេកមើលជនរងគ្រោះស្រាប់តែចង.កជាប់និងធ្នមក្រោមផ្ទះ ទើបបង្កអោយមានការភ្ញាក់ផ្អើលហៅបងប្អូនមកជួយកាត់ខ្សែរទំលាកដើម្បីសង្គ្រោះ តែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បើតាមម្តាយរបស់ជនរងគ្រោះឈ្មោះគង់ សុខា អាយុ៥៧ឆ្នាំ បានអោយដឹងថានៅរសៀលថ្ងៃកើតហេតុជនរងគ្រោះបានអង្គុយផឹកស្រាជាមួយបងថ្លែនៅក្រោមផ្ទះជាធម្មតាទេ ហើយក៏មិនមានទំនាស់អ្វីនិងគ្នាដែរលុះរហូតដល់យប់ងងឹងពួកគេក៏ឈប់ផឹកហើយបានដេកមើលទូរទស្សន៍សើចធម្មតា លុះមកដល់វេលាកើតហេតុទើបកូនស្រីរបស់គាត់បានស្រែកប្រាប់ថានរងគ្រោះចង.កស្លាប់បាត់ហើយដោយមិនដឹងមូលហេតុ។
ក្រោយពេលកើតហេតុសម្ថកិច្ចជុំនាញបានចុះទៅដល់ចំណុចកើតហេតុនិងកោសល់វិច័យ្យជាក់ស្តែង ដោយឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារចង ក ពិតមែន។ ក្រោយមកសមត្ថកិច្ចក៏បានប្រគល់សព ជនរងគ្រោះនោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ក្រុមរាត្រី

image image