ពិតជាអស្ចារ្យមែន ៈ កូនអ្នកមានម្នាក់បើករថយន្ត ឡិចសីុសបុកប៉ារាស់កម្លាំងនគរបាលខណ្ឌសែនសុខកំពុងដាក់គោលដៅពិនិត្យជាតិអាកុល

ភ្នំពេញ​ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តឡចស៊ីសមួយគ្រឿងបានបុករះប៉ារាស់កម្លាំងនគរបាលខណះដាក់គោលដៅត្រួតពិនិត្យជាតិអាកុលអូសជាង១០០ម៉ែត្រទើបកម្លាំងនគរបាលឃាត់បានភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ នៅមុខផ្សារទំនើប Super Store នៅតាមបណ្តោយផ្លូ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរសស្រវឹងស្រាជោគដែលបើកបុក បារ៉ាសរបស់សម្ថកិច្ចខាងលើ មានឈ្មោះ អ៊ឹង ជុង ឡុង អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពពីសមត្ថកិច្ច ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលរបស់ខណ្ឌសែនសុខ និងចរាចរ ព្រមទាំងកម្លាំងអន្តរាគមន៍ ក្រុងបានចុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូ ១៩៨៦ មុខផ្សារទំនើប Super Store យកទិសដៅពីលិចទៅកើត ខណៈមកដល់ម៉ោងកើតហេតុក៏មានបុរសស្រវឹងស្រជោគជាំម្នាក់ បើករថយន្ត ឡិចស៊ីសមួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2R-2126 លុះមកដល់ចំណុចគោលដៅ រថយន្តបានចូលក្នុងបារ៉ាស់ហើយ បន្ទាប់មក ស្រាប់តែអ្នកបើកបរបាន បួងចង្កូតចេញទៅបុក បារ៉ាសចំនួន២ អូសទៅមុខជាង១០០ម៉ែត្រ ទើត្រូវកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ដេញឃាត់បាន និងយកមកអោយខាងជំនាញចរាចរណ៍ផ្លំុជាតិជាតិអាកុល ឃើញថាបុរសស្រវឹងស្រាបានផ្ទុកជាតិអាកុលហួសកម្រិតរហូតដល់ 0.70ក្នុង ១មីលីលិត្រខ្យល់។
ក្រោយមកសមត្ថកិច្ចបាន ធ្វើឯកសារឃាត់ខ្លួននាំយកបុរសស្រវឹងស្រា និងរថយន្តទៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយទៅតាមច្បាប់ ៕ ក្រុមរាត្រី

image image