អភិបាលខណ្ឌដង្កោហៅម្ចាស់អាជីវកម្មពុះដីឡូត៌ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដង្កោមកណែនាំពីគោលការណ៍សម្រាប់ពុះដីឡូត៌លក់ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៈ រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អាជីវកម្មពុះដីឡូតិ៍ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដង្កោ ដើម្បីណែនាំអំពីគោលការណ៍សម្រាប់ពុះដីឡូតិ៍លក់ជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសបង្ការចំពោះបញ្ហាគ្រោះមហន្តរាយនានា។
ក្នុងប្រជុំលោកអភិបាលខណ្ឌបាន ជំរុញឲ្យម្ចាស់អាជីវកម្មដីពុះឡូតិ៍ រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវឲ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការចេញចូលរថយន្តសង្គ្រោះបន្ទាន់ រថយន្តអគ្គិភ័យជាដើម នឹង រៀបចំប្រព័ន្ធ ទឹក លូ ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយមានការសហការពីមន្ត្រីជំនាញពាក់ព័ន្ធ។ជាពិសេសលោកអភិបាលបានព្រមានទៅកាន់អាជីករទាំងអស់មុននឹងធ្វើការសាងសង់ត្រូវសុំការអនុញ្ញាតិអោយបានត្រឹមត្រូវសិន ៕

image image image