រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន​ កាលពីចុងខែធ្នូ ឆ្នាំ២០១៥ បានចេញអនុក្រឹត្យ ដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។

នៅក្នុងសេចក្តីសម្រេច មាតា្រ២ បានបញ្ជាក់ថា ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញនេះ អាចធ្វើការកែសម្រួលក្នុងរយៈពេល៥ (ប្រាំ) ឆ្នាំម្តង តាមករណីចាំបាច់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ការកែសម្រួលប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញ មុនពេលកំណត់អាចប្រព្រឹត្តទៅបាន ក្នុងករណីដែលមានតម្រូវការចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។

ខាងក្រោមជាអនុក្រឹត្យ និងប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ដែលមានចំនួន៣៥សន្លឹក៖

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36