ក្រុម​គ្រួសារ អេ ភូថង ត្រៀម​រើ​ចេញ​ពី​ស្តាត​ចាស់ ប្រឈម​នឹង​ការ​អត់​កន្លែង​បង្វឹក​​កូន​​សិស្ស​

(ភ្នំពេញ)៖ ក្រុមគ្រួសាររបស់កំពូលអ្នកប្រដាល់កម្ពុជា អេ ភូថង នឹងត្រូវរើទីលំនៅចេញពីស្ដាតចាស់ នាពេលដ៏ខ្លីខាងមុខ នេះតាមការឲ្យដឹងពីអ្នកស្រី ស៊ាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង ។

លោកស្រីបានសង្កត់ធ្ងន់ថា “កូនសិស្សរបស់លោក អេ ភូថង ពេលទទួលបានដំណឹងថា គេឲ្យចាកចេញពីស្តាតចាស់ ដោយពួកគេ ក៏បានសម្តែងអារម្មណ៍ ព្រួយថា អាចរំសាយ ក៏ថាបាន ដោយសារតែបញ្ហាជីវភាព និងទីកន្លែងហ្វឹកហាត់”។

សម្រាប់ការស្វែងរកទីតាំងថ្មី គាត់ពុំមានលទ្ធភាពឡើយ ដោយរំពឹងថានឹងទទួលបានដែរ ដោយទទូចស្នើសុំឲ្យសប្បុរ ជនណាមានដី ក្នុងលក្ខខណ្ឌស្នាក់ អាស្រ័យ ក៏ដូចជាយាមដី និងបង្វឹកក្មេងជំនាន់ក្រោយផងដែរ ឬក៏អាចជួយតាមបែបសប្បុរសធម៌ណាក៏បានតាមរយៈទូរសព្ទ ០១២ ៣០០ ៣៧០ ផ្ទាល់ក៏បាន ។

សូមបញ្ជាក់ដែរថា ការចាកចេញនោះដែរ គឺខាងស្តាតចាស់ (ពហុកីឡដ្ឋានកងយោពលខេមរភូមិន្ទ) មិនមានការ បណ្តេញ ឬបង្ខិតបង្ខំនោះទេ គឺក្រោមហេតុ ផលតែមួយគត់ គឺយកទីកន្លែង ដើម្បីក្រុមបាល់ទាត់តែប៉ុណ្ណោះ ៕

12631561_736053206426921_5216195033754733133_n