នៅថ្ងៃទី២៨ ខែមករានេះ មានយានយន្តល្មើសសរុបជិត៨ពាន់គ្រឿង ក្នុងចំនួនម៉ូតូមានរហូតដល់៦៤ភាគរយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ លទ្ធផលនៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក  ​បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន ៤៣,៤០៥គ្រឿង ក្នុងនោះមានម៉ូតូ ៦២ភាគរយ។ ចំណែកយានយន្តដែលល្មើសច្បាប់វិញមានចំនួន ៨,១៥២គ្រឿង ក្នុងនោះ មានម៉ូតូ ៦៤ភាគរយ។

ក្នុងចំនួននៃការល្មើសរបស់យានយន្តនេះ មានការអប់រំលើយានយន្ត ៤,១៦៦គ្រឿង ស្មើ៥១ភាគរយ និងការពិន័យ មានយានយន្ត ៣,៩៨៦គ្រឿង បង់ប្រាក់បាន ៧២ភាគរយ។ នេះបើយោងតាមលទ្ធផលនៃការអនុវត្តការ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។

62106_1551271091853923_5687437744037767821_n 12572972_1551271095187256_4827734714266223836_n