រថយន្ត​ជាច្រើន​គ្រឿង​កិន​ខ្ទេច​ខ្លួន​​ស្ត្រី​ម្នាក់មើល​មិន​យល់

ស្ទឹងត្រែង: កាលពី​វេលា​ព្រឹក​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦ ស្ត្រី​ម្នាក់​ត្រូវ​រថយន្តបុក​ហើយ​កិន​បែកខ្ទេច​ជា​ដុំៗ ត្រូវគេ​ប្រទះឃើញ​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A មាន​ចម្ងាយ​ពី​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង ប្រមាណ​៣​គីឡូម៉ែត្រ​។​
​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប​បាន​និយាយ​ឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នោះ បាន​កើតឡើង​តាំងពី​វេលា​រំលង​អា​ធ្រា​ត្រ​មកម្ល៉េះ​។ លុះ​ពេល​ដល់​ព្រឹក​ឡើង​ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ទើប​មាន​គេ​ឃើញ​ហើយ​រាយការណ៍​មក​ប្រាប់​សមត្ថកិច្ច​។ តាម​ការឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ សា សុ​យ អាយុ​៤០​ឆ្នាំ ជនជាតិដើម​ភាគតិច​គ្រឹ​ង មានកំណើត​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី​។ បច្ចុប្បន្ន​មក​រស់នៅ​ជាមួយ​បងប្អូន​នៅ​ចំណុច​អូរ​លាង​គ្រួស​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​សមត្ថកិច្ច​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ក្រោយពេល​រថយន្តបុក​ស្លាប់​ហើយ មាន​រថយន្ត​ផ្សេងៗ​ទៀត ធ្វើដំណើរ​តាម​ដងផ្លូវ​ទៅមក ពី​ស្ទឹងត្រែង​ទៅកាន់​ខេត្តរតនគិរី មិនបាន​ចាប់​អារ​ម្ម​ណ៌ ក៏​បើក​កិន​មនុស្ស ដែល​បាន​ស្លាប់ នៅលើ​កំណាត់​ផ្លូវ​ជាច្រើន​ដង​បន្ថែមទៀត​ទើប​ដងខ្លួន​បាត់​ជា​រូបរាង​បែបនេះ​។​

​សាច់ញាតិ​នៃ​សព​បាន​ប្រាប់ថា​ស្ត្រី​រងគ្រោះ​ជា​មនុស្ស​វិកល​ចឹក​។ ជាធម្មតា​តែងតែ ដើរ​តាមផ្លូវ មិន​នឹកស្មានថា ត្រូវ​រថយន្តបុក​ស្លាប់ យ៉ាង​អាណោចអាធ័ម​កាលពី​រំលង​អា​ធ្រា​ត្រ​បែបនេះ​ទេ​។
​    ​
​ក្រោយពី​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ រួចរាល់​ហើយ​គ្រួសារ​នៃ​សព បាន​ប្រមូលយក​សាច់មនុស្ស បែកខ្ទេច​ខ្ទី​ដោយសារ​រថយន្តបុក​ហើយ​កិន​នោះ ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

​សាច់ញាតិ​នៃ​សព​បាន​ប្រាប់ថា​ស្ត្រី​រងគ្រោះ​ជា​មនុស្ស​វិកល​ចឹក​។ ជាធម្មតា​តែងតែ ដើរ​តាមផ្លូវ មិន​នឹកស្មានថា ត្រូវ​រថយន្តបុក​ស្លាប់ យ៉ាង​អាណោចអាធ័ម​កាលពី​រំលង​អា​ធ្រា​ត្រ​បែបនេះ​ទេ​។